ទិញបៀន៖ផ្តល់អាហារូបករណ៍ “ជំនួយកម្លាំងរដូវប្រឡង” សម្រាប់សិស្សានុសិស្សក្នុងស្ថានភាពលំបាក

ដើម្បីលើកទឹកចិត្តនិងជំរុញស្មារតីដល់បេក្ខជនក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នៅថ្ងៃទី១៦ មិថុនា សម្ព័ន្ធយុវជនទីរួមខេត្តទិញបៀន គណៈកម្មាធិការសមាគមយុវជនវៀតណាមទីរួមខេត្តសហការជាមួយសាខាសម្ព័ន្ឋយុវជននៃផែនចលនាមហាជនបានផ្តល់អាហារូបករណ៍ចំនួន ១៥ ចំណែក ដើម្បីជំនួយកម្លាំងដល់រដូវប្រឡងឲ្យសម្ព័ន្ឋយុវជនវិទ្យាល័យចំនួន ០៣ នៅលើភូមិសាស្ត្រ។

ប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្សនៅវិទ្យាល័យទិញបៀន
ប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្សនៅវិទ្យាល័យស្វឺនតូ
ប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្សវិទ្យាល័យជីឡាំង

អាហារូបករណ៍មួយចំណែកៗមានតម្លៃ ៥០០​ពាន់​ដុង បានប្រគល់ជូនសិស្សជួបការលំបាកចំនួន ១៥​ នាក់​របស់វិទ្យាល័យចំនួន ៣ នៅលើភូមិសាស្ត្រ៖ វិទ្យាល័យទិញបៀន វិទ្យាល័យស្វឺនតូ និងវិទ្យាល័យ ជី​ឡាំង

ប្អូន ឡេហ្វ័ងម៉ៃត្រាង - វិទ្យាល័យស្វឺនតូ ដែលជា​សិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើននាក់បានទទួលអាហារូបករណ៍បានរៀបរាប់ទាំងអារម្មណ៍ថា៖ "ប្អូនរស់នៅជាមួយម្តាយ រាល់ថ្ងៃម្តាយធ្វើការស៊ីឈ្នួល អ្នក​ណា​ជួល​អ្វីក៏គាត់ធ្វើ នៅពេលណាដែលអ្នកណាជួល គាត់ តែងតែខិតខំធ្វើការពេញមួយឆ្នាំដើម្បីមើលថែប្អូនរៀនចប់​ចុងចប់ដើម ការប្រឡងឆ្នាំនេះប្អូនប្រចូលផែន D01 ក្តីសុបិនរបស់ប្អូនគឺចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស។ មានសេដ្ឋកិច្ចស្ថិរភាពដើម្បីទំនុក​បម្រុង​ម្តាយ​​និងគ្រួសារ។ ប្អូនបានដឹងគុណសាលានិង​លោក​ពូ​​អ្នក​មីង នៅពេលបានទទួលអាហារូបករណ៍ជំ​នួយ​កម្លាំង​​​រដូវប្រឡងលើកនេះ នេះគឺជាកម្លាំងចិត្តមួយដ៏​ធំ​​សម្រាប់ប្អូន និងមិត្តភ័ក្តិខិតខំសិក្សារៀនសូត្រ​ឲ្យបានល្អ​​ក្នុងការប្រឡង មិនធ្វើឲ្យគ្រួសារខកចិត្ត និង​ជួយ​ដល់​អ្នក​រាល់គ្នា”។ 

រីឯប្អូន ង្វៀនធីអាញ់ទ្វៀក - វិទ្យាល័យទិញបៀន បាន​មានប្រសាសន៍ថា "ការសុបិនសាមញ្ញរបស់ប្ងូនគឺ​សិ​ក្សា​​និងប្រឡងឲ្យបានល្អ សម្រាប់ទៅថ្ងៃក្រោយ​មានអាជីពនិងសេដ្ឋកិច្ចស្ថិរភាពដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចដល់គ្រួសារនិងអាចជួយដល់ស្ថានភាពលំបាកដូចប្អូនបច្ចុប្ប​ន្ននេះ។ ប្អូនសូមអរគុណចំពោះអំណោយ​អាហារូបណ៍របស់បងៗនិងពូមីងខ្លាំងណាស់។ ប្អូននឹងខិត​ខំ​ឲ្យ​អស់ពីសមត្ថភាពដើម្បីប្រឡងឲ្យបានល្អដោយមិនធ្វើឲ្យ​លោកអ្នកគ្រូនិងគ្រួសារខកបំណង" ។

ចែករំលែកនិងលើកទឹកចិត្តប្អូនៗសិស្សក្នុងការប្រឡងចិត​មកដល់

នៅទីតាំងសាលារៀននីមួយៗ តំណាងសម្ព័ន្ធយុវជនទីរួមខេត្តទិញបៀន ក៏បានចំណាយពេលវេលាស្តាប់រឿងរ៉ាវរបស់សិស្ស រឿងរ៉ាវគ្រួសារ និងដំណើរសិក្សាដ៏លំបាករបស់ប្អូនទៅអនាគតក្រោយពីការប្រឡង។ បងៗសម្ព័ន្ឋយុវជនបានលើកទឹកចិត្ត និងដាស់តឿនសិស្សានុសិស្សឲ្យរក្សារឹងមាំស្មារតី ជឿជាក់លើខ្លួនឯង និងខិតខំឲ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ ដើម្បីជម្នះដំណាក់កាលដ៏លំបាកនេះ។

នេះគឺជាសកម្មភាពដ៏មានអត្ថន័យ បង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែករបស់សហគមន៍ និង​អង្គការសម្ព័ន្ឋយុវជននិងសមាគមដល់សិស្សក្រីក្រ ជម្នះ​ការលំបាក។ បណ្តាអំណោយតិចតួចជាមែនពិត ប៉ុន្តែវាជាបង្វេចដ៏មានតម្លៃសម្រាប់ស្មារតី ដើម្បីអមដំណើរ​ជាមួយប្អូនក្នុងការខិតខំសិក្សា រម្លឹកមេរៀន និងសម្រេច​​បានលទ្ធផលខ្ពស់ក្នុងការប្រឡងនាពេលខាងមុខ​​នេះ៕

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }