ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិទាំងបួនបានសន្និដ្ឋានថានឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនា

ដើម្បីលើកតម្កើង អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិទាំងបួន ខ្មែរ គិន ចិន និងចាមនៅលើភូមិសាស្ត្រខេត្តអានយ៉ាង។គណៈកម្មាធិការប្រជាជនខេត្តនឹងរៀបចំទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិទាំងបួននៅខេត្តអានយ៉ាងជាលើកដំបូងនៅឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនា នៅសង្កាត់រ៉ាច់យ៉ា។

ទិវា​បុណ្យប្រពឹត្តទៅដោយសកម្មភាពជាច្រើនរួមមាន៖ ការ​​ប្រឡងសិល្បៈប្រជាប្រិយ ការបង្ហាញម៉ូដសម្លៀកបំពាក់​​របស់ជនរួមជាតិទាំងបួន ការតាំងពិព័រណ៍សៀវភៅ​និងរថយន្តប័ណ្ណាល័យចល័ត។ការតាំងពិព័រណ៍រូបថតសិល្បៈ "អានយ៉ាងទឹកដី និងមនុស្ស"។ ការតាំងពិព័រណ៍​​ផលិតផលអូខូប និងផលិតផលពិសេស ការប្រកួត​​ប្រជែងកីឡាប្រពៃណី និងល្បែងប្រជាប្រិយ (រត់​អត្ត​ពល​កម្ម រុញដំបង ទាញព្រ័ត្រ បាល់ទះបុរស)

ក្នុងនោះ ចំណុចលេចធ្លោ​គឺជាការប្រឡង​សិល្បៈប្រជាប្រិយ និងបង្ហាញម៉ូដសម្លៀកបំពាក់​របស់ជនរួមជាតិ​ទាំង​បួននៅមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈខេត្ត។ មក​ជា​មួយពិធីប្រឡង អង្គភាពនឹងនាំមកនៅ​ទស្សនីយ​ភាព​រាំ​ច្រៀង និងការសម្តែងប្រជាប្រិយ សម្តែងឧបករណ៍ភ្លេងប្រពៃណី និងបង្ហាញសម្លៀកបំពាក់ប្លែកៗរបស់ជនជាតិនីមួយៗ។

ជនជាតិចាមអានយ៉ាងសម្តែងស្គររ៉ាបាណា

ទន្ទឹមនិងនោះ កន្លែងតាំងពិព័រណ៍ដែលមានប្រធានបទ "សម្រស់​បេតិកភណ្ឌវប្បធម៌របស់ជនរួមជាតិទាំងបួន៖ ខ្មែរ ចិន ចាម គិនខេត្តអានយ៉ាង" នឹងដាក់តាំងបង្ហាញរូបភាព វត្ថុបុរាណ ឧបករណ៍ភ្លេង ឧបករណ៍កសិកម្ម សិប្បកម្មសិល្បះ សម្លៀកបំពាក់ប្រពៃណី​ជាដើម​របស់​ជន​ជាតិទាំងបួននៅលើភូមិសាស្ត្រខេត្ត។

ពិធី​​បើកបានសន្និដ្ឋានថានឹងធ្វើឡើងនៅម៉ោង ៧ យប់ ថ្ងៃ​​ទី២៤ ខែមិថុនា នៅមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈខេត្ត ជាមួយនឹងកម្មវិធីសិល្បៈដែល​បានរៀបចំ​ឡើង​យ៉ាង​សម្បូបែប ពោពេញដោយអត្តសញ្ញាណ​វប្បធម៌ជាតិ។ពិធីបុណ្យនឹងបិទនៅយប់ថ្ងៃទី ២៦ ខែមិថុនា មាន​​ការសម្តែង​​នូវទស្សនីយភាពឆ្នើមៗ និង​ប្រគល់​ពានរង្វាន់​ដល់​​សមូហភាព បុគ្គលដែលទទួលបានស្នាដៃឆ្នើម។

ព្រឹត្តិការណ៍ គឺជាឱកាសមួយសម្រាប់ខេត្តអានយ៉ាង ណែ​​នាំ និងផ្សព្វផ្សាយសក្តានុពល និងប្រៀប​ខ្លាំង​អំពី​វប្ប​​​ធម៌ កីឡា និងទេសចរណ៍របស់ជនជាតិនានា​នៅ​លើ​​ភូមិ​សាស្ត្រតាមរយៈនោះ រួមចំណែកអប់រំអំពីប្រពៃណីស្នេហាជាតិ ពង្រឹង​ធ្លុងមហាសាមគ្គីភាពជនជាតិនានា លើកកម្ពស់​ការយល់ដឹង និងទំនួលខុសត្រូវរបស់​សហគមន៍ក្នុងការ​អភិ​រក្សវប្បធម៌ប្រពៃណី។
ទិវា​បុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិទាំង​​បួនខេត្តអានយ៉ាង លើកទីមួយឆ្នាំ ២០២៦ ធ្វើ​អធិប​​តីភាពដោយមន្ទីរវប្បធម៌ និងកីឡា សហការជាមួយ​​មន្ទីរជនជាតិ និងសាសនា មន្ទីរទេសចរណ៍ និងមន្ទីរ​​ឧស្សាហពាណិជ្ជកម្ម។ មន្ទីរកសិកម្ម និងបរិស្ថាន​។​ មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសណ៍​ សហភាពសមាគមអក្សរសាស្ត្រនិងសិល្បៈខេត្ត​និង​​អង្គភាពពាក់ព័ន្ធផ្សេងទៀត

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }