នៅថ្ងៃ ២១ ខែឧសភា ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងបានឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗចំនួន ១២ នៅក្នុងសម័យប្រជុំលើកទី ២

នៅថ្ងៃទី២១ ខែឧសភា ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង នីតិកាលទី១១ អាណត្តិ ២០២៦-២០៣១ បានបើកសម័យប្រជុំលើកទី២ (សម័យប្រជុំឯកទេសបទ) ដើម្បីពិចារណា និងសម្រេចលើបញ្ហាមួយចំនួនដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ លោក ង្វៀនថាញ់ញ៉ាន អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។លោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ។

លោក ង្វៀនថាញ់ញ៉ាន ប្រធានក្រុមប្រឹក្សា​ប្រជា​ជន​ខេត្ត​ថ្លែង​មតិក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ង្វៀនថាញ់ញ៉ាន ប្រធានក្រុម​​ប្រឹក្សាប្រជាជនខេត្ត បានមានប្រសាសន៍ថា សម័យប្រជុំនេះកំពុងធ្វើឡើងនៅពេលដែលខេត្តអានយ៉ាង ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគោលដៅ​នៃការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២៦។ 

បន្ទាប់ពីត្រីមាសទីមួយ នៅមានសម្ពាធយ៉ាងច្រើនជា​មួយ​គោលដៅកំណើន ខេត្តបានពិនិត្យ និងកែសម្រួល​សេ​ណារីយូ​អភិវឌ្ឍជាបន្ទាន់ ដោយកំណត់​ច្បាស់​កម្លាំង​ជំរុញកំណើន និងតំបន់ដែលមានដីនៅទំនេ បណ្តា​គម្រោង​សំណង់ និងភារកិច្ចសំខាន់ៗដែល​ចាំបាច់​ផ្តោត​លើជាបន្ទាន់នៅក្នុងត្រីមាសទីពីរ និងត្រីមាសដែលនៅសល់នៃឆ្នាំ។ 

នេះជាពេលវេលាដែលរាល់ផែនការត្រូវផ្តោតខ្លាំងលើការដោះស្រាយការលំបាក និងដោះស្រាយ​រលូន​ធនធាន និងការបង្កើតការផ្លាស់ប្តូរជាក់​ស្តែងក្នុងការអនុវត្ត​”​ ដោយមិនត្រឹមតែសម្រេចចិត្តក្នុង​គោលដៅប៉ុណ្ណោះ​ទេ ប៉ុន្តែត្រូវមានសកម្មភាពម៉ឺងម៉ាត់។ មិនត្រឹមតែ​ចេញយន្តការនោះទេ យន្តការទាំងនោះត្រូវតែ​អនុវត្ត​ជាក់​ស្តែង​។ហើយលទ្ធផលចុងក្រោយត្រូវតែវាស់ដោយការអភិវឌ្ឍរបស់ខេត្ត” លោក ង្វៀនថាញ់ញ៉ាន ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសង្កត់ធ្ងន់។

លោក ហូ វ៉ាន់មឿង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រជាជនខេត្តសម្រាប់អាណត្តិ ២០២៦-២០៣១។
លោក ង្វៀន ថាញ់ញ៉ឹន ប្រធានក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ប្រគល់ផ្កាអបអរសាទរឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់​ហ៊ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តអានយ៉ាង ដែលត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សម្រាប់អាណត្តិ ២០២៦-២០​៣១​។

នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាប្រជាជនខេត្តបានសម្រេចដកលោក ង្វៀន វ៉ាន់ង៉ាញ់ ឧត្តមសេនីយ៍ទោ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង ចេញពីតំណែងជាសមាជិកគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សម្រាប់អាណត្តិ ២០២៦-២០៣១ ដោយសារលោកត្រូវបានផ្ទេរសម្រួល និងតែងតាំងជាមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្តកាម៉ៅ។ ទន្ទឹមនិងនោះ បោះឆ្នោតជ្រើសតាំង លោក​ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ហ៊ុង មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង ជាសមាជិកគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អាណត្តិឆ្នាំ២០២៦-២០៣១។

ប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្តអនុម័ត្រឆ្លងសេចក្តីសម្រេចចិត្តក្នុងកិច្ចប្រជុំ

ទន្ទឹមនិងនោះ ក្រុមប្រឹក្សាប្រជាជនខេត្តបានពិចារណា និងសម្រេចលើបញ្ហាសមាជិកភាពស្ថិតក្នុងសមត្ថកិច្ច ព្រមទាំងអនុម័តលើសេចក្តីសម្រេចសំខាន់ៗចំនួន ១២ ដែលបម្រើតម្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។

យោងតាមនោះ ក្រុមប្រឹក្សាប្រជាជនខេត្តបានអនុម័តសេចក្តីសម្រេចចិត្តដែលចែងអំពីគោលនយោបាយដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនតាមបទបញ្ញតិ (IUU) របស់​ខេត្តអានយ៉ាង។ សេចក្តីសម្រេចបានចែងអំពីអត្រាថ្លៃសេវាសូន្យដុងសម្រាប់ថ្លៃសេវាដែលស្ថិតក្នុងសមត្ថកិច្ចសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត នៅពេលផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិតនៅក្នុងខេត្តអានយ៉ាង។ សេចក្តីសម្រេចចិត្តបានចេញបទប្បញ្ញត្តិស្តីពីគោលកាណ៍ លក្ខណៈវិនិច្ឆ័យ និងបទដ្ឋានបែងចែកសម្រាប់ដើមទុនវិនិយោគសាធារណៈពីថវិកាមូលដ្ឋាន ដំណាក់​កាល​ ២០២៦-២០៣០ នៅក្នុងខេត្តអានយ៉ាង។​សេចក្តីសម្រេច​ចិត្តនេះអូសបន្លាយពេលអនុវត្តនិង​បញ្ចេញ​ថវិកាផែនការវិនិយោគទុនពីថវិកាមជ្ឈិមនៅ ២០២៥ មកឆាំ្ន ២០២៦ នៅក្នុងខេត្តអានយ៉ាង។

សេចក្តីសម្រេចចិត្តស្តីពីការសម្រេចគោលការណ៍បំបែគោលដៅប្រើប្រាសព្រៃឈើទៅជាគោលដៅប្រើប្រាស់ផ្សេងទៀតសម្រាប់ការអនុវត្តគម្រោងវិនិយោគអាងស្តុកទឹកយឿងដុង ២ - គម្រោងសមាសភាគវិនិ​យោគ​សាង​សង់សំណង់។ សេចក្តីសម្រេចចិត្តនៃសេចក្តី​សម្រេច​​គោលការ​ណ៍បំ​បែ​គោល​ដៅប្រើប្រាស់​ព្រៃឈើទៅជាគោលដៅផ្សេង​ដើម្បី​អនុវត្តគម្រោងខ្សែបណ្តាញអគ្គិសនី ១១០គីឡូវ៉ុល ភូក្វឹក - ភូក្វឹកខាងជើង ខេត្តគៀនយ៉ាង (សព្វថ្ងៃ​ជាខេត្តអានយ៉ាង)សេចក្តីសម្រេចចិត្ត​ស្តីពីការកែសម្រួល និងកាត់បន្ថយអត្រា​​ការប្រាក់សម្រាប់ប្រាក់កម្ចីក្រោមកម្មវិធីឥណទានគោលនយោបាយមួយចំនួនពីថវិកាមូលដ្ឋានប្រគល់ឲ្យសាខាធានាគារគោលនយោបាយសង្គមខេត្តអានយ៉ាង។ 

សេចក្តីសម្រេចចិត្តបានកំណត់កម្រិតចំណាយសម្រាប់ធានាកិច្ចព្រមព្រៀងអន្តរជាតិនៅខេត្តអានយ៉ាង។ សេចក្តីសម្រេចចិត្តកំណត់កម្រិតចំណាយសម្រាប់ការអនុវត្តភារកិច្ចនៃកម្មវិធីជាតិដើម្បីគាំទ្រដល់ធុរកិច្ចក្នុងការលើកកម្ពស់ផលិតភាព និងគុណភាពផលិតផលនៅខេត្តអានយ៉ាងក្នុងដំណាក់កាល ២០២៦-២០៣០។ សេចក្តីសម្រេចចិត្តកំណត់កម្រិតគាំទ្រក្នុងការបង់ធានារ៉ាប់រងសុខភាពសម្រាប់អ្នកមានកិត្យានុភាពក្នុងតំបន់ជនរួមជាតិភាគតិចក្រៅមុខសញ្ញាដែលបានបង់ដោយថវិការដ្ឋនិងគាំទ្របង់ធានារ៉ាប់រងសុខភាពនៅក្នុងខេត្តអានយ៉ាង។ល។  

ប្រធានសម័យប្រជុំនៃក្រុមប្រឹក្សាប្រជាជនលើកទី២  (កិច្ចប្រជុំឯកទេសកម្ម)​

ថ្លែងមតិបិទក្នុងកិច្ចប្រជុំ លោក ង្វៀនថាញ់ញ៉ាន ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានមានប្រសាសន៍ថា សេចក្តីសម្រេចចិត្តដែលបានអនុម័តនៅក្នុងកិច្ចប្រជុំនេះមិនត្រឹមតែដោះស្រាយតម្រូវការបន្ទាន់ប៉ុណ្ណោះទេ ថែមទាំងកែលម្អបន្ថែមទៀតនូវយន្តការ និងលក្ខខណ្ឌចាំបាច់ ដើម្បីជំរុញកំណើន ដោះស្រាយ​ធធាន​មនុស្ស​ បង្កើនប្រសិទ្ធភាពគ្រប់គ្រង ប្រតិបត្តិការ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ផ្សព្វផ្សាយ​អនុវត្តភារកិច្ចសំខាន់ៗនៃអាណត្តិថ្មីផងដែរ

ជាពិសេស ការចេញគោលនយោបាយដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនគោរពតាមបទបញ្ញតិ(IUU)បាន​បង្ហាញពី ការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវខាងនយោបាយរបស់ខេត្តក្នុងការធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីលុបចោលការព្រមានកាតលឿងរបស់គណៈកម្មការអឺរ៉ុប។ នេះមិនត្រឹមតែបញ្ហាដោយឡែករបស់វិស័យនេសាទ ឬ​របរ​រកទទួលទានរបស់អ្នកនេសាទប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងដោយផ្ទាល់ទៅនឹងកិត្យានុភាពជាតិ រហូត​ដល់​កិច្ចសន្យារបស់វៀតណាមចំពោះសហគមន៍អន្តរជាតិក្នុងការអភិវឌ្ឍការនេសាទប្រកបដោយការទទួលខុសត្រូវ ដោយចីរភាពនិង គោរពតាមច្បាប់អន្តរជាតិ។

លោកប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានស្នើឲ្យណៈកម្មាធិការប្រជាជនខេត្ត មន្ទីរ ផ្នែកពាក់ព័ន្ឋ និងមូលដ្ឋាននានា ឲ្យអនុវត្តសេចក្តីសម្រេចចិត្តទាំងនោះឲ្យ​មានលក្ខណៈជាក់ស្តែងជាបន្ទាន់ដោយផែនការនិងកម្មវិធី​សកម្មភាព និងដំណោះស្រាយអនុវត្តជាក់លាក់ ដោយធានាថាការងារច្បាស់លាស់ ដំណើរ​ការច្បាស់​លាស់​  ការទទួលខុសត្រូវច្បាស់លាស់ និងលទ្ធផល​ច្បាស់​​លាស់។ ហើយលោកក៏ស្នើឲ្យបណ្តាគណៈ បណ្តា​​ក្រុមប្រតិភូ និងបណ្តាគណប្រតិភូនៃក្រុមប្រឹក្សាប្រជាជនខេត្ត បន្តអនុវត្តតួនាទីឃ្លាំមើល តាមដានយ៉ាងដិតដល់នូវការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តទាំងនោះ ហើយឆ្លុះបញ្ចាំងទាន់ពេល​វេលាអំពី​បញ្ហា​លំបា​ និងបញ្ហាទាក់ទិនដែលកើតមានក្រៅផែ​នការ​ជាក់ស្តែង ដើម្បីដោះស្រាយជាមួយគ្នា និងកែតម្រូវ​ឲ្យ​សមស្រប​៕

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }