នៅព្រឹកថ្ងៃទី ២២ ខែឧសភា មហាសន្និបាតលើកទី ១ នៃសហភាពយុវជនវៀតណាមខេត្តអានយ៉ាង អាណត្តិ ២០២៦-២០២៩ បានរៀបចំសម័យប្រជុំដ៏ឧឡារិក។



អញ្ជើញចូលរួមមហាសន្និបាតមាន លោក ង្វៀនគីមគ្វី សមាជិកគណៈអចិន្ត្រៃយ៍សម្ព័ន្ឋយុវជនមជ្ឈិមវៀតណាម អនុប្រធានប្រចាំការមជ្ឈិមសហភាពយុវជនវៀតណាម និងអ្នកស្រី ត្រាន់ធីថាញ់ហឿង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។
ថ្លែងមតិណែនាំមហាសន្និបាត លោក ង្វៀនគីមគ្វី បានទទួលស្គាល់ និងសរសើរនូវលទ្ឋផលរបស់សមាគមខេត្តអានយ៉ាងគ្រប់លំដាប់ថ្នាក់ដែលសម្រេចបានក្នុងរយៈពេលកន្លង ទន្ទឹមនិងនោះ ស្នើឲ្យផ្សព្វផ្សាយចលនា "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ" ភ្ជាប់នឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងមូលដ្ឋាន។
អង្គការសហភាពយុវជនត្រូវផ្តោតលើការស្រាវជ្រាវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការប្រមូលផ្តុំ និងរួបរួមយុវជនក្នុងស្ថានភាពថ្មី ដោយយកចិត្តទុកដាក់ជាពិសេសចំពោះការផ្លាស់ប្តូរឌីជីថល ការគាំទ្រយុវជនក្នុងការផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រឌិត ព្រមជាមួយនោះ លើកកម្ពស់គុណភាពអង្គការសហភាពយុវជនចាប់ពីមូលដ្ឋានដើម្បីកសាងអង្គការសហភាពយុវជនខេត្តអានយ៉ាងឲ្យកាន់តែរឹងមាំ សក្តិសមជាដៃគូដ៏មានទំនុកទុកចិត្តរបស់យុវជន។
ថ្លែងមតិនៅក្នុងមហាសន្និបាត សមមិត្ត ត្រាន់ធីថាញ់ហឿង បានសង្កត់ធ្ងន់ថា មហាសន្និបាតនេះប្រព្រឹត្តទៅក្នុងបរិបទដែលខេត្តអានយ៉ាងកំពុងផ្សព្វផ្សាយទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់។ ការរួមបញ្ចូលគ្នានេះមិនត្រឹមតែផ្លាស់ប្តូរអំពីអង្គការប៉ុណ្ណោះទេ តែថែមទាំងបើកឱកាសអភិវឌ្ឍន៍ថ្មីៗទៀតផង ញ៉ាំងឲ្យខេត្តអានយ៉ាងក្លាយជាខេត្តមានប្រជាជន និងផ្ទៃធម្មជាតិធំជាងគេនៅក្នុងតំបន់វាលរាបទន្លេគឺវឡុង។
ខេត្តអានយ៉ាងមានសក្តានុពលអំពីវិស័យកសិកម្ម សេដ្ឋកិច្ចសមុទ្ទ ពាណិជ្ជកម្មព្រំដែន ទេសចរណ៍វប្បធម៌ និងវិញ្ញាណ ភស្តុភារកម្មអន្តរតំបន់ ហើយកំពុងរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូល APEC ២០២៧ នៅភូក្វឹក។ ក្នុងលំហូរអភិវឌ្ឍន៍ដ៏ខ្លាំងក្លានោះ យុវជនអានយ៉ាងជាង ៥៣៩.០០០ នាក់គឺជាធនធានដ៏សំខាន់មួយ ជាកម្លាំងឈានមុខមានសេចក្តីប្រាថ្នាផ្លាស់ថ្មីច្នៃប្រឌិត និងស្មារតីលះបង់ដើម្បីស្រុកកំណើត។

សមមិត្ត ត្រាន់ធីថាញ់ហឿង បានកត់ត្រាទទួលស្គាល់ លើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលល្អឥតខ្ចោះ ដែលសហភាពយុវជនគ្រប់លំដាប់ថ្នាក់ និងយុវជនទាំងអស់នៅក្នុងខេត្តសម្រេចបាន។ទន្ទឹមនិងនោះ សមមិត្តបានចង្អុលបង្ហាញពីចំណុចខ្វះខាតដែលត្រូវដោះស្រាយជាបន្ទាន់ ដូចជាការក្តាប់បានបំណងរបស់យុវជនមិនទាន់បានទាន់ពេលនៅកន្លែងមួយចំនួន សកម្មភាពសហភាពយុវជននូវខ្វះភាពច្នៃប្រឌិត និងអង្គការសហភាពយុវជនត្រូវសម្របខ្លួនឲ្យបានលឿនជាងមុនទៅនឹងភាពខុសគ្នាខាងភូមិសាស្ត្របន្ទាប់ពីការរួមបញ្ចូលគ្នា។

ដើម្បីឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី សមមិត្តនារី ត្រាន់ធីថាញ់ហឿង បានតម្រង់ទិស និងផ្តល់យោបល់លើបញ្ហាស្នូលជាច្រើនសម្រាប់ចលនាយុវជនអានយ៉ាងក្នុងរយៈពេលខាងមុខ។ ជាក់ស្តែង ផ្តោតលើការពង្រឹងអង្គការសហភាពយុវជន ដោយផ្តោតលើការពិនិត្យ និងរៀបចំកម្មាភិបាលក្នុងទិសដៅសាមញ្ញ មានសុពលភាពនិងប្រសិទ្ធភាព។ រៀបចំក្រុម អ្នកដឹកនាំយុវជនមានគុណសម្បត្តិសីលធម៌ ឆន្ទះរឹងមាំ មានគំនិតច្នៃប្រឌិត និងធ្វើពិពិធកម្មទម្រង់ប្រមូលផ្តុំយុវជនមានភាពបត់បែននិងទំនើប។

ព្រមជាមួយនោះ ផ្លាស់ថ្មីខ្លាំងក្លាការអប់រំនយោបាយ មនោគមវិជ្ជា សីលធម៌ និងផ្នត់រស់នៅគ្រប់ជ្រុងជ្រោយ។ បង្កើនការអនុវត្តបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីដាស់ស្មារតីស្នេហាជាតិ និងការប្រាថ្នាចង់បរិចាគ្ចឲ្យយុវជន។ជាមួយគ្នានេះ ជំរុញខ្លាំងចលនាសកម្មភាពបដិវត្តន៍ ជាពិសេសគឺចលនា "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ" ដោយធានាថាសំណង់កិច្ចការយុវជនឆ្ពោះយ៉ាងខ្លាំងទៅមូលដ្ឋាន តំបន់ព្រំដែន តំបន់ជនរួមជាតិសាសនា និងនាំមកនូវតម្លៃជាក់ស្តែងសម្រាប់ប្រជាជន លើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់យុវជនក្នុងការផ្លាស់ប្តូរឌីជីថល ការកសាងជនបទថ្មី តំបន់ទីក្រុងស៊ីវិល័យ និងសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ។

មហាសន្និបាតសម្របសម្រួលបានជ្រើសរើសសមមិត្តចំនួន ៥០ រូបឲ្យចូលជាសមាជិកគណៈកម្មាធិការសហភាពយុវជនវៀតណាមខេត្តអានយ៉ាង អាណត្តិ ២០២៦-២០២៩ និងសមមិត្តចំនួន ៥ រូបឲ្យចូលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការសហភាពយុវជន។ នៅក្នុងសន្និបាត គណៈកម្មាធិការសហភាពយុវជនវៀតណាមខេត្តអានយ៉ាង នីតិកាលទី១ បានដំណើរការកិច្ចប្រជុំសម្របសម្រួលលើកដំបូង ដើម្បីជ្រើសរើសសមមិត្តចំនួន ១៧ រូបឲ្យចូលជាសមាជិកគណៈលេខាធិការ ព្រមជាមួយនោះក៏សម្របសម្រួលសមមិត្ត ធីភឿងហុង ឲ្យកាន់តំណែងប្រធានគណៈកម្មាធិការសហភាពយុវជនវៀតណាមខេត្តអានយ៉ាងនីតិកាលទី ១ អាណត្តិ ២០២៦-២០២៩។


មហាសន្និបាតបានវាយតម្លៃគ្រប់ជ្រុងជ្រោយនូវលទ្ឋផលការងារសហភាពយុវជន និងចលនាយុវជនក្នុងដំណាក់កាល ២០២៤-២០២៦ ជាមួយនឹងសញ្ញាសមិទ្ធផលលេចធ្លោជាច្រើន។ គំរូគឺចលនា "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ" ត្រូវបានធ្វើឲ្យជាក់លាក់តាមរយៈការរៀបចំការសិក្សាប្រធានបទស្តីពីមនោគមវិជ្ជា សីលធម៌ និងរចនាបថហូជីមិញសម្រាប់កម្មាភិបាលសហភាពយុវជនជាង ៦០០០ នាក់ និងផ្សព្វផ្សាយដល់សមាជិកជិត ១៩៥.០០០ នាក់។ ផ្សព្វផ្សាយសកម្មភាពភាព ឃោសនាច្បាប់ចំនួន ៥៧៧ និងកម្មវិធីដឹងគុណចំនួន ៤៥៦ ជាមួយតម្លៃសរុបជាង ២ ពាន់លានដុង។ ជាពិសេស ស្មារតីឈានមុខរបស់យុវជនបានបញ្ជាក់តាមរយៈសំណង់យុវជនចំនួន ៣១៨ ដែលមានតម្លៃជាង ១១ ពាន់លានដុង រួមជាមួយនឹងសកម្មភាពផ្លាស់ប្តូរឌីជីថលសហគមន៍ដូចជា “ផ្សារ ៤.០” “ផ្លូវយុវជនផ្លាស់ប្តូរឌីជីថល" ជួយដំឡើង VNeID និងផ្សព្វផ្សាយផលិតផលអូខូប។ ក្នុងការច្នៃប្រឌិតផ្តើមអាជីព យុវជនអានយ៉ាងបានរួមគំនិតជាង ២០០ ជួយឲ្យដណ្តើមបានពានរង្វាន់លេខបីទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ជាមួយនឹងគម្រោង "ទឹកជ្រលក់ស្លឹកក្រូចខាប់" ព្រមជាមួយនោះពង្រឹងអង្គការសហភាពយុវជនឲ្យកាន់តែរឹងមាំដោយមានសមាជិកជាង ១៦៤.០០០នាក់ សម្រេចបានអត្រាជាង ៦៧%។ |
ប្រែ៖ ណារីពៅ