លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើការជាមួយឃុំសង្កាត់ស្ថិតក្នុងអនុតំបន់ខាងកើតចំនួន ២៥

នៅថ្ងៃទី ២៥ ខែ ឧសភា នៅឃុំហូយអាន លោក ហូ វ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីកិច្ចប្រជុំជាមួយឃុំនិងសង្កាត់ចំនួន ២៥ ស្ថិតក្នុងអនុតំបន់ភាគខាងកើតខេត្តអានយ៉ាង។ អញ្ជើញចូលរួមផងដែរ មានលោក ឡេវ៉ាន់ភឿក លោក ង៉ោកុងធឹក អ្នកស្រី ង្វៀនធីមិញធ្វី និងលោក ឡេត្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ។

ទិដ្ឋភាពកិច្ចប្រជុំ

អនុតំបន់ភាគខាងកើតខេត្តអានយ៉ាង មានឃុំសង្កាត់ចំនួន ២៥ រួមមាន៖ ចូវភូ ប៊ិញម៉ីអានចូវ ប៊ិញហ្វាកឹនដាំងវិញហាញ់ វិញអាន ចើម៉ើយ គូឡាវយៀងហូយអានឡុងដៀន ញឺនម៉ី ឡុងគៀន ភូតាន់ ភូអាន អុកអ៊ែ ឌិ​មី ភូហ្វា វិញត្រាច់ តៃភូ ថ្វយសឺន ឡុងស៊ៀនប៊ិញឌឹកមីធើយនិងមីហ្វាហ៊ឹង។ តំបន់នេះមានផ្ទៃដី​ធម្ម​ជាតិ​សរុប ១.៥៧០,៨៧គីឡូម៉ែត្រការ៉េ ជាមួយប្រជាជនជាង ១ លាននាក់។

អនុតំបន់ភាគខាងកើត ត្រូវបានតម្រង់ទិស​អភិវឌ្ឍន៍ឲ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ភ្ជាប់ជាមួយទីក្រុងចំណេះដឹង ពាណិជ្ជកម្ម និងសេវាកម្មរបស់ខេត្ត។ ទម្រង់អភិវឌ្ឍន៍ក្នុងទិសដៅបញ្ចូលគ្នារវាងទីក្រុង ចំណេះដឹង ផលិតកម្មកសិកម្មទំនើប បង្កើតជាខ្សែសង្វាក់តម្លៃកសិកម្មបច្ចេកវិទ្យាខ្ពស់ ដែលមាននិរន្តរភាព និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់​ជាង​នៅលើទីផ្សារ។ ក្នុងនោះ ទីក្រុងឡុងស៊្វៀន បាន​តម្រង់​​ទិសអភិវឌ្ឍក្លាយជាទីក្រុងចំណេះដឹង បៃតង ទំនើប ​ដើរតួជាមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ខេត្ត។ 

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជាជន​ខេត្ត​ថ្លែង​​មតិណែនាំក្នុងកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំ លោកហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានវាយតម្លៃថា អនុតំបន់ភាគខាងកើតមានលក្ខខណ្ឌគ្រប់គ្រាន់ទាំងដីធ្លី និងធនធានមនុស្ស​​សម្រាប់អភិវឌ្ឍន៍នាពេលខាងមុខ មានផែនការ​រៀប​ចំ​ចម្រុះ សក្ដានុពលខ្ពស់អភិវឌ្ឍន៍ខាង​វិស័យកសិកម្ម ឧស្សាហកម្ម តំបន់ទីក្រុងសកលវិទ្យាល័យ ហើយ​ព្រម​ទាំងមានរាចរណ៍ដឹកជញ្ជូនអំណោយផលខណៈដែលស្ថិតនៅលើខ្សែផ្លូវសំខាន់ពីកើតទៅលិច ភ្ជាប់ជាមួយខេត្តដុងថាប និងកឹនធើ 

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្នើ​ឲ្យ​ប្រធានគណៈកម្មាធិការប្រជាជនឃុំសង្កាត់ទាំង ២៥​ ត្រូវមានភាពសកម្ម និងលើកកម្ពស់​ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង និងប្រតិបត្តិ។ ពង្រីក​គុណ​សម្បត្តិរបស់អនុតំបន់ខាងកើតដើម្បី

អភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាក់ទាញការវិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឲ្យល្អឥតខ្ចោះ រួមចំណែក​បង្កើន​កំណើនសេដ្ឋកិច្ចកម្រិត ខ្ទង់។​ 

នៅក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធាន​គណក​ម្មាធិ​ការ​ប្រជាជនខេត្តបានកត់ត្រាទទួលស្គាល់ និងលើកសរសើរ​ពីឃុំសង្កាត់ទាំង ២៥ របស់អនុតំបន់ខាង​កើតបាន​ផ្តោត​លើការណែនាំភារកិច្ចសេដ្ឋកិច្ចក្នុងរយៈពេល ខែដើមឆ្នាំ ២០២៦។ អនុវត្តអាជ្ញាធរមូលដ្ឋាន ថ្នាក់ និង​ធា​នាសន្តិសុខសង្គមបានល្អ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជា​ជន​ខេត្ត​តម្រូវឲ្យគណកម្មាធិការប្រជាជនឃុំសង្កាត់និងលេខាគណកម្មាធិការបក្សបន្តយកចិត្តទុកដាក់ណែនាំអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខជាតិ ត្រួតពិនិត្យ និ​ង​តាមដានជាប្រចាំមិនទុកឲ្យប៉ះពាល់ដល់ការងាររួម។ បង្កើន​ការបញ្ចេញថវិកាទុនវិនិយោគសាធារណៈ។ អនុវត្តគោលដៅ និងភារកិច្ចប្រកបដោយប្រសិទ្ធភាព ព្រមទាំងត្រួតពិនិត្យ និងតាមដានជាប្រចាំ ដើម្បីធានាបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ តាមរយៈនោះ ក្នុង​ដំណើរការចាត់តាំង និងអនុវត្តត្រូវ​ផ្សារភ្ជាប់​នឹង​ស្មារ​តី​ “ច្បាស់ ៦”  និងវាយតម្លៃកម្មាភិបាល

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជា​ជន​ខេត្ត​ថ្លែង​មតិណែនាំក្នុងកិច្ចប្រជុំ

បណ្តាមូលដ្ឋានត្រូវជម្នះលើបញ្ហាខ្វះខាតបន្តទៀត ជាពិសេស​​គឺចំពោះគោលដៅសេដ្ឋកិច្ចសង្គម ដែល​សម្រេច​បាន​អត្រាទាប ដូចជា៖បញ្ចេញថវិកាទុនវិនិយោគ និងរំ​ដោះ​ផ្ទៃ​រាបជាដើម។  

អនុវត្ត​ភារកិច្ច​មានប្រសិទ្ធភាព មាន​ផលិត​ផលជាក់ស្តែង ស្របតាមសេចក្តីសម្រេចចិត្ត និងកម្មវិធីសកម្មភាពរបស់មជ្ឈិម ខេត្ត និងមូលដ្ឋាន។ហើយបន្តអនុវត្តមានប្រសិទ្ឋភាពទម្រង់អាជ្ញាធរមូលដ្ឋាន២ថ្នាក់។គណកម្មាធិការបក្សមូលដ្ឋានវាយ​តម្លៃ​សមត្ថ​​ភាពកម្មាភិបាលជាសាធារណៈ តម្លាភាព និងសត្យា​នុ​ម័ត្រ​។បង្កើនការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន លើកកម្ពស់​ចំ​ណេះ​ដឹងជំនាញសម្រាប់កម្មាភិបាលថ្នាក់ឃុំសង្កាត់។  ប្រ​មូល​ផ្តុំដោះស្រាយបែបបទរដ្ឋបាល សម្រាប់​ប្រជា​ជន​និងធុរកិច្ច។

បណ្តាឃុំសង្កាត់ផ្តោតលើការបញ្ចប់ផែនការឃុំ និងសង្កាត់នៅក្នុងខែមិថុនាដើម្បីបង្កើតឱកាសសម្រាប់ការអភិវឌ្ឍ។ តាមរយៈនោះ ការរៀបចំផែនការឃុំ និងសង្កាត់ត្រូវច្បាមជាប់ទៅនឹងការរៀបចំផែនការខេត្ត។ បង្កើន​ការគ្រប់គ្រងរដ្ឋលើគ្រប់វិស័យ ថែទាំជីវភាពរស់នៅរបស់ប្រជាជន និងពិនិត្យសាឡើងវិញ​គ្រួសារក្រីក្រនៅ​​ក្នុងខេត្ត។ក្រៅពីនេះ ធានាសន្តិសុខនយោបាយ និង​សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ដោយធានាថា​បណ្តា​ឃុំសង្កាត់គ្មានគ្រឿងញៀន ហើយដោះស្រាយពាក្យបណ្តឹង​​ស្របតាមបទប្បញ្ញតិ។

ថ្នាក់ដឹកនាំមូលដ្ឋានថ្លែងនៅក្នុងកិច្ចប្រជុំ
លោក ផាមមិញតឹម នាយកមន្ទីរហិរញ្ញវត្ថុ រាយការ​ណ៍​អំ​ពី​ការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​ក្នុង​ត្រី​មាស​ទី១ របស់ឃុំសង្កាត់នានា ក្នុងអនុតំបន់ភាគ​ខាង​កើត​ខេត្តអានយ៉ាង

យោងតាមបាយការណ៍អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ក្នុងត្រីមាសទី១ របស់ឃុំង្កាត់អនុតំបន់ខាងកើត​​អានយ៉ាង ក្នុងរយៈពេលកន្លង ការងារដឹកនាំ និង​ចាត់​​ចែងរបស់គណៈកម្មាធិការប្រជាជនឃុំ និងសង្កាត់នានានៅអនុតំបន់ភាគខាងកើតបានផ្សព្វផ្សាយអនុវត្តទាន់​ពេល និងស្របគ្នា ដោយច្បាមជាប់គោលការណ៍  និងសេចក្តីសម្រេចចិត្តរបស់មជ្ឈិមនិងខេត្ត។ បណ្តា​ភារកិច្ច និងដំណោះស្រាយបានដាក់ចេញជា​មូលដ្ឋាន​ហើយ​បានរៀបចំអនុវត្តម៉ឹងមាត់និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនលើវិស័យផ្សេងៗ។ 

ចំណូលថវិកាសរុបបាន ៥០៩.៧៥០/១.៩៥០.៥៣៨លានដុង លើផែន​​ការ 1.950.538 លានដុង (សម្រេចបាន ២៦,១​៣%​​)។ អត្រាដោះស្រាយឯកសាររដ្ឋបាលសម្រេចបាន​ពី​ ៩៨% ឡើងទៅការកាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាល និងការដោះស្រាយពាក្យបណ្តឹង និងការបរិហារបានអនុវត្តយ៉ាងតឹងរ៉ឹង និងស្របតាមបទប្បញ្ញត្តិ។

វិស័យវប្បធម៌ អប់រំ សុខាភិបាល និងសន្តិសុខសង្គមបន្ត​​បាយកចិត្តទុកដាក់ ជីវភាព​សម្ភារៈនិងស្មារតី​របស់​​​ប្រជាជនបានកែចម្រើនបន្តិចម្តងៗ។ ការការពារសន្តិសុខជាតិ និងសន្តិសុខត្រូវបានរក្សា សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានស្ថិរភាពជាមូលដ្ឋាន ហើយ​ការទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​​បាបង្កើននិងពង្រឹង

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }