លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង ត្រួតពិនិត្យល្បឿនសាងសង់ផ្លូវល្បឿនលឿន ចូវដុក - កឺនធឺ -សុកតាំង ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង

ថ្ងៃទី ២៤ មីនា លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណៈណែនាំផ្សព្វផ្សាយអនុវត្តគម្រោងផ្លូវល្បឿនលឿន ចូវដុង-កឹនធឺ -សុកត្រាំង ផ្នែកឆ្លងកាត់ខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូខេត្តទៅពិនិត្យល្បឿនសាងសង់ ហើយសួរសុខទុក្ខ និងលើកទឹកចិត្តកម្មករដែលកំពុងសាងសង់គម្រោងនៅលើភូមិសាស្ត្រខេត្ត។ អញ្ជើញចូលរួមក៏មានលោក ងោកុងធឺក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំមន្ទីរផ្នែកពាក់ព័ន្ធ និងមូលដ្ឋានផងដែរ។

លោក ឡេហុងក្វាង លេខាបក្ខភាគ​ខេត្តរួ​មនឹង​គណ​ប្រ​តិភូខេត្តត្រួតពិនិត្យល្បឿនសាងសង់គម្រោងសមាសភាគ​ទី ១ ស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿនចូវដុក - កឹន​ធឺ​-សុកត្រាំង​ ដំណាក់កាលទី ១ ផ្នែកឆ្លង​កាត់​ខេត្ត​អាន​យ៉ាង​

លោក ឡេហុងក្វាង លេខាបក្ខភាគខេត្ត​រួមនឹង​គណប្រ​តិភូ​ខេត្ត​ជូនអំណោយដល់វិស្វករនៅការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿនលឿន ចូវដុក - កឹនធឺ -សុកត្រាំង​ ផ្នែក​ឆ្លង​កាត់​​ខេត្តអានយ៉ាង

អញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់នៅការដ្ឋានសាងសង់សំណង់នៅតាមស្រុកច្វយសឺន ចូវថាញ់ ចូវភូ ទីក្រុងចូវដុក និងស្តាប់អង្គភាពរាយការណ៍​អំពី​ល្បឿន​សាងសង់ និងលើកសំណើស្នើដោះ​ស្រាយការលំបាកក្នុងការអនុវត្តគម្រោង លោក ឡេហុងក្វាង លេខា​បក្ខ​ភាគ​ខេត្តអានយ៉ាង បានកោតសរសើរ និងកត់​ត្រា​ទទួល​​ស្គាល់នូវការចូលរួមយ៉ាង​ខ្លាំងក្លា​របស់​មន្ទីរ​ផ្នែក​ពាក់​ព័ន្ឋ វិនិយោគគិន អង្គភាពសាងសង់និង​អាជ្ញា​ធរ​មូល​ដ្ឋានក្នុងការងាររៀបចំអនុវត្ត ធានាល្បឿន​នៃ​គម្រោង​​។  ទន្ទឹមនិងនោះ ចែករំលែកការលំបាកក្នុងដំណើរ​​ការសាងសង់ និងលើកទឹកចិត្តវិស្វករ និងកម្មករនៅ​​នឹង​ការដ្ឋាន។

លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអាន​យ៉ាង​ បានអះអាងថា៖ ខេត្ត អានយ៉ាង តែងតែបង្កើតលក្ខ​​ខណ្ឌអំណោយផលបំផុតលើគ្រប់វិស័យ ជាពិសេ​​​​ខេត្តបាន​ប្រគល់ផ្ទៃរាប ១០០%  និងផ្គត់ផ្គង់សម្ភារៈគ្រប់​​​គ្រាន់សម្រាប់អង្គភាពសាងសង់ក្នុងក្របខ័ណ្ឌនៃបទប្បញ្ញត្តិច្បាប់។ ដូច្នេះ អង្គភាពសាងសង់ចាំបាច់ត្រូវ​តែ​សហការយ៉ាងសកម្មជាមួយវិនិយោគិន និងមន្ទីរ​ផ្នែក​ពាក់ព័ន្ធ ដើម្បីស្នើ និងធ្វើសេនាធិការទាន់ពេល​អំពីដំណោះ​​​​​ស្រាយ ដើម្បីដោះស្រាយការលំបាក ទាក់​ទិន​ក្នុង​​ពេលដំណើរការអនុវត្ត។ ជាពិសេសត្រូវ​ផ្សព្វ​ផ្សាយ​ផែនការសាងសង់យ៉ាងសកម្ម កេណ្ឌគ្រឿងចក្រ សម្ភារៈ​​បរិក្ខារ ធនធានមនុស្ស រៀបចំ ក្រុមសំណង់ជាច្រើន ដើ​​ម្បីផ្សព្វផ្សាយសមស្របតាមលក្ខខណ្ឌជាក់ស្តែង ខិតខំពុះពារជំនះការលំបាក ពន្លឿនល្បឿនសាងសង់ តាម​ស្មា​រតីណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល “ហូ​​លឿន គេងបន្ទាន់” “ជម្នះក្តៅឈ្នះភ្លៀង” ធានាបាន​ល្បឿន និងគុណភាពសំណង់ល្អ ខិតខំ​សម្រេច​បាន​គម្រោងនៅខែមិថុនា ឆាំ្ន ២០២៦ យោង​តាម​ស្មារ​តី​​​នៃការណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ​ 

រហូតមកដល់ដំណាក់កាលនេះ បរិមាណអនុវត្តជា​សរុបនៃកញ្ចប់សំណង់សំខាន់ៗចំនួន គឺ ៤៧,២% (លើសប្រហែល ០,៣% ធៀបនឹងតម្លៃកិច្ចសន្យា)។ ក្នុងនោះ កញ្ចប់ម៉ៅការលេខ ៤២ សម្រេចបានល្បឿន ៤២,​០៦%/៤២,០៦% កញ្ចប់ម៉ៅការលេខ ៤៣ សម្រេច​​បានល្បឿន ៤៥,៦៩%/៤៥,៥៤% (លើសប្រហែល​ ០,១៥%) កញ្ចប់ម៉ៅការលេខ ៤៤ សម្រេចបាន​ល្បឿន ៥៧,៥២%/៥៦,៦១% (លើសប្រហែល ១,០​១%)កញ្ចប់ម៉ៅការលេខ ៤៥ សម្រេច​បាន​ល្បឿន​៤៥,០២%/៤៤,៩១% (លើសប្រហែល ០,១១​%)៕  

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }