លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង ត្រួតពិនិត្យមណ្ឌលបម្រើការរដ្ឋបាលសាធារណៈ

នៅរសៀលថ្ងៃទី៤ ខែកក្កដា លោក ង្វៀនទៀនហៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង រួមជាមួយគណៈប្រតិភូបក្ខភាគខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញទៅត្រួតពិនិត្យមណ្ឌលបម្រើការរដ្ឋបាលសាធារណៈសង្កាត់មីធើយ និងសង្កាត់ឡុងស្វៀន។

លោក ង្វៀនថាញញ៉ាន អនុលេខាប្រចាំ​ការ​បក្ខ​ភាគ​ខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោក​ ហូវ៉ានម៉ឹង សមាជិកបម្រុង​នៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។លោក ឡាំមិញថាញ់ អនុលេខា​បក្ខភាគខេត្តអានយ៉ាង។ លោកស្រី ត្រាន់​ធី​ថាញ​ហឿង​ អនុលេខាបក្ខភាគខេត្ត ប្រធានគណ​ប្រតិភូ​រដ្ឋ​សភា​ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ សមមិត្តសមាជិក​គណៈអចិន្ត្រៃយ៍​​បក្ខ​ភាគខេត្ត ថ្នាក់​ដឹក​នាំ​ស្ថាប័នសេនាធិកា ​ជួយ​ការ​ងារបក្ខភាគ​ខេត្ត និង​គណ​កម្មាធិការ​ប្រជា​ជន​ខេត្ត​ចូល​រួមជាមួយ​គណៈ​ប្រតិភូ។

គណប្រតិភូត្រួតពិនិត្យនៅមជ្ឈមណ្ឌលបម្រើការរដ្ឋាបាលសាធារណសង្កាត់ឡុងស្វៀន
ត្រួតពិនិត្យនៅមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈ​សង្កាត់មីធើយ

គណប្រតិភូបានត្រួតពិនិត្យជាក់ស្តែងនៅទីស្តីការ ការរៀបចំក្បាលម៉ាស៊ីនថ្មី និងស្មារតី អាកប្បកិរិយាការងាររបស់កម្មាភិបាល រដ្ឋការដែលទទួលបន្ទុក​ក្នុង​វិស័យនៅមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈនៃសង្កាត់​មីធើយនិងឡុងស្វៀន។ ការងារណែនាំ ដំណើរការនីតិវិធី ការអនុវត្តបច្ចេកវិជ្ជាព័ត៌មានក្នុងដំណើរការទទួល និងដោះស្រាយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជន និង​ធុរកិច្ច មានអត្ថិភាព កង្វះខាតក្នុងបណ្តាថ្ងៃ ដំបូង​នៅ​ពេល​ប្រតិបត្តិការទម្រង់អាជ្ញាធរមូលដ្ឋាន ២ ថ្នាក់។

លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្ត​អាន​យ៉ាង​ បានសង្កត់ធ្ងន់ថា នេះគឺជាសង្កាត់ចំនួនពីរនៃ​មជ្ឈ​ម​ណ្ឌលខេត្តអានយ៉ាង ថ្មីជាមួយនឹង​ទ្រង់ទ្រាយ​ប្រជា​​សាស្ត្រច្រើនកុះករ។ ការទទួល និងដោះស្រាយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជន និងធុរកិច្ច​គឺខ្ពស់​ធៀបនឹងមូលដ្ឋានផ្សេងទៀត។ដូច្នេះហើយ ស្នើ បក្ខភាគ គណៈកម្មាធិកាប្រជាជនសង្កាត់ទាំងពីរ បន្តយកចិត្តទុកដាក់ និង​ណែនាំ​​កម្មាភិបាល រដ្ឋការ នៃមជ្ឈមណ្ឌល​បម្រើ​ការ​រដ្ឋបាលសាធារណៈ លើកកម្ពស់ស្មារតីទទួលខុសត្រូវ សកម្ម​សិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពឯកសារ និង​គតិ​យុត្តិមានពាក់ព័ន្ធដល់វិស័យថ្មី និងវិស័យលំបាក ដើម្បីអនុវត្តការងារឲ្យកាន់តែល្អប្រសើរ។ មានអាកប្បកិរិយាស្តង់ដារក្នុងការប្រព្រិត្ត និងរីករាយក្នុងការណែនាំ និងគាំទ្រនៅពេលប្រជាជននិងធុរកិច្ចមានតម្រូវការ ធា​នា​​ថាក្បាលម៉ាស៊ីនដំណើរការរលួន និងស្របគ្នា ហើយ​នីតិវិធីដោះស្រាយបានឆាប់រហ័សនិងត្រឹមត្រូវតាមបទបញ្ញតិ។

បន្ទាប់ពីការត្រួតពិនិត្យ គណៈប្រតិភូអចិន្ត្រៃយ៍​បក្ខ​ភាគខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត បានទៅ​សួរ​សុខទុក្ខនិងអង្កេតទីស្តីការការងាររបស់បក្ខភាគ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ឡុងស្វៀន ទីស្តីការការិយាល័យបក្ខភាគខេត្ត គណៈកម្មាធិ​​ការប្រជាជនខេត្ត (ចាស់) និងបណ្តាស្ថាប័នថ្នាក់ខេត្ត​ជា​ដើម​ ដើម្បីបម្រើការងាររៀបចំ ផ្ទេរសម្រួល និងប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈដោយសមស្រប ជៀសវាង​​​ការបាត់បង់ និងខ្ជះខ្ជាយ៕

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }