លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណកម្មាធិការប្រជាជនខេត្តបានអញ្ជើញត្រួតពិនិត្យទីស្តីការ និងមូលដ្ឋានសម្ភារៈរបស់ស្រុកចើម៉ើយ និងចូវថាញ់

ព្រឹកថ្ងៃទី៦ មិថុនា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូការងារអញ្ជើញទៅពិនិត្យបែបផែនរៀបចំ និងបែងចែកទីស្តីការ និងមូលដ្ឋានសម្ភារៈ ដើម្បីធានាបាននូវតម្រូវការធ្វើសកម្មភាពបន្ទាប់ពីរួមបញ្ចូលអង្គការក្បាលម៉ាស៊ីន និងអង្គភាពរដ្ឋបាលនៅស្រុកចើម៉ើយនិងចូវថាញ់ដើម្បីដោះស្រាយការលំបាកសម្រាប់មូលដ្ឋាន។

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណកម្មាធិការប្រ​ជាជនខេត្តអានយ៉ាងត្រួតពិនិត្យទីស្តីការនិងមូលដ្ឋានសម្ភារៈស្រុកចើម៉ើយ
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណកម្មាធិការ​ប្រ​ជា​ជនខេត្តអានយ៉ាងត្រួតពិនិត្យទីស្តីការនិងមូល​ដ្ឋាន​សម្ភា​រៈ​ស្រុក​ចូវថាញ់

អមដំណើរជាមួយមានថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃ មន្ទីរហិរញ្ញវត្ថុ មន្ទីរស្ថាបនកម្ម មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា

នៅតាមមូលដ្ឋាននីមួយៗ លោកស្រី ង្វៀន​ធី​មិញ​ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អាន​យ៉ាង​ បានផ្តោតលើការត្រួតពិនិត្យ និងស្តាប់របាយការណ៍រហ័សអំពីការងាររៀបចំទីស្តីការ និងមូលដ្ឋាន​សម្ភារៈដើម្បីធានាបាននូវតម្រូវការធ្វើសកម្មភាពបន្ទាប់ពីរៀបចំឡើងវិញនៅទីតាំងអង្កេត។ ការលំបាក និងបញ្ហា​ទាក់​ទិន និងស្នើសុំ។ តាមរយៈនោះ ណែនាំជាក់លាក់ ដើម្បី​​រៀបចំលក្ខខណ្ឌឲ្យបានល្អបំផុត សម្រាប់តម្រូវការ​សកម្ម​ភាពបន្ទាប់ពីរៀបចំអង្គការក្បាលម៉ាស៊ីន និងអង្គភាពរដ្ឋបាល។

តាមរយៈត្រួតពិនិត្យ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​កត់​ត្រាទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មូលដ្ឋាននាពេលកន្លងទៅ ទន្ទឹមនឹងនោះបានស្នើឲ្យពិនិត្យឡើងវិញជាបន្ទាន់ និងរៀបចំ​ ជួរកម្មាភិបាលដើម្បីចលនាក្បាលម៉ាស៊ីនថ្មីភ្លាមនៅពេល​ដាក់ធ្វើសកម្មភាព។ បណ្តាឃុំត្រូវតែត្រួតពិនិត្យ​ឡើង​វិញ និងរៀបចំទីស្តីការការងារដោយវិទ្យាសាស្ត្រ និងសមហេតុផល និងជួសជុលឡើងវិញ មជ្ឈមណ្ឌលរដ្ឋបាលឃុំថ្មី ដើម្បីធានាបាននូវភាពធំទូលាយ ជ្រះ​ស្អាត​ ប្រើប្រាស់ធនធានដែលមានស្រាប់មាន​ប្រសិទ្ធភាព ជៀសវាងការខ្ជះខ្ជាយ និងសមស្របតាមដំណើរការកំណែទម្រង់រដ្ឋបាល។ រាល់ការងារត្រូវរៀបចំធ្វើ ដើ​ម្បី​​ដល់ថ្ងៃ៣០ ខែមិថុនា នឹងបញ្ចប់ ហើយនៅថ្ងៃទី១ ខែកក្កដា ឃុំថ្មីនឹងដំណើរការមានសុពលភាព ប្រសិទ្ធភាព និងគុណភាព ដោយមិនទុកឲ្យមានការរំខានដល់ការដោះស្រាយនីតិវិធីរដ្ឋបាលជូនប្រជាជន

ថ្នាក់​ដឹកនាំ​បណ្តាស្រុក​ត្រូវតែបង្កើនការត្រួត​ពិ​និត្យ​​និងដាស់តឿនទាន់​ពេលវេលា និង​សម​ហេតុ​ផល ធានា​ឲ្យ​ដំណើរការ​រលូន​នៅពេល​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ។ បណ្តាឃុំត្រូវប្រមូលផ្តុំឯកសារ ប្រវត្តិដែល​បាន​កែសម្រួលឌីជីថលត្រូវបញ្ចប់នូវថ្ងៃទី ១៥ ខែមិថុនា ទន្ទឹមនឹងនោះត្រូវយកចិត្តទុកដាក់ធ្វើល្អការងាររក្សាទុក ធានា​​ថាសត្វល្អិតមិនស៊ី និងឯកសារសម្ងាត់ត្រូវដោះ​ស្រាយ​តាមបទប្បញ្ញត្តិ។ សន្និដ្ឋានថា នៅថ្ងៃទី ១៥-២០​ ខែមិថុនា នឹងរៀបចំដំណើរ​ការសាកល្បងសកម្ម​ភាព​របស់​ស្ថាបនបក្ស រដ្ឋ ប្រជុំតាមអនឡាញ និងមជ្ឈមណ្ឌលសេវា​កម្មរដ្ឋបាលសាធារណៈ។ល

​ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }