បន្តលើកកម្ពស់ប្រសិទ្ធភាព ឥណទានគោលនយោបាយសង្គម

ព្រឹកថ្ងៃទី ៥ មិថុនា ក្រុមប្រឹក្សាភិបាលនៃធនាគារគោលនយោបាយសង្គមវៀតណាមបានរៀបចំសន្និបាតតាមប្រព័ន្ឋអនឡាញជាមួយគណតំណាងធនាគារគោលនយោបាយសង្គមគ្រប់លំដាប់ថ្នាក់ដើម្បីវាយតម្លៃការអនុវត្តភារកិច្ចឥណទានគោលនយោបាយក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ និងដាក់ចេញទិសដៅភារកិច្ចសម្រាប់ប៉ុន្មានខែចុងឆាំ្ន។ លោកស្រី ង្វៀនធីហុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគ ទេសាភិបាលធនាគាររដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារគោលនយោបាយសង្គមវៀតណាមធ្វើជាអធិបតីសន្និបាត។លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងសមាជិកគណតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមខេត្ត បានចូលរួមសន្និបាតនៅក្បាលស្ពានខេត្តអានយ៉ាង។

ទិដ្ឋភាពសន្និបាតនៅក្បាលបន្តខេត្តអានយ៉ាង

ក្នុងរយៈពេល  ខែដើមឆ្នាំ ២០២៥ ដោយ​ច្បាម​​ជាប់ការណែនាំរបស់គណលេខាបក្ស រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ធនាគាររដ្ឋវៀតណាម និងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គម គណ​តំ​ណា​ងក្រុមប្រឹក្សាភិបាលគ្រប់លំដាប់ថ្នាក់បានផ្សព្វ​ផ្សា​យ​មានប្រសិទ្ធភាពនូវភារកិច្ចនយោបាយដែលបក្សនិងរដ្ឋប្រគល់ជូន ធានាថាធ្វើសកម្មភាពមានប្រសិទ្ធភាព សុវត្ថិភាព និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើននៅខេត្តអានយ៉ាង ក្នុងរយៈពេល  ខែដំបូងនៃឆ្នាំនេះ ចំណូលប្រាក់កម្ចីសរុបសម្រេចបាន ១.២៤៤.​៤​ពាន់លានដុង ដោយមានគ្រួសារក្រីក្រ ១៨.០១០ និង​មុខសញ្ញាគោលនយោបាយផ្សេងទៀតទទួលបានប្រាក់កម្ចី (កើនឡើង ៨០៥,៦ ពាន់លានដុងធៀបនឹងរយៈពេល​នេះឆ្នាំ ២០២៤)។ សាខាធនាគារគោលនយោបាយសង្គមខេត្តកំពុងអនុវត្តកម្មវិធីផ្តល់ឥណទានគោលនយោបាយចំនួន ២០ ជាមួយនឹងបំណុលឥណទានគោលនយោបាយសម្រេចបានចំនួន ៦.១៤០,៨ ពាន់លានដុង កើនឡើង ៥៩៦,៣ ពាន់លានដុង​ធៀបនឹង​ឆាំ្ន​ ២០២៤

ថ្លែងមតិណែនាំក្នុងសន្និបាត លោកស្រី ង្វៀន​ធី​ហុង​ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខា​បក្ខ​ភាគ​ ទេសាភិបាលធនាគាររដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល​​ធនាគារគោលនយោបាយសង្គម​វៀតណាមបាន​កត់​​ត្រាទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផល ដែលគណតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមគ្រប់លំដាប់ថ្នាក់សម្រេចបាននៅក្នុងប៉ុន្មានខែដើមឆ្នាំនេះ។ ​តាមរយៈនេះ លោកស្រីសង្ឃឹមថា​ គណតំណាងក្រុមប្រឹក្សាភិបាលគ្រប់លំដាប់ថ្នាក់នឹងបន្តផ្សព្វផ្សាយមានប្រសិទ្ធភាពសារាចរណែនាំលេខ ៣៩​-CT/TW ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ របស់​គណលេខាមជ្ឈិមបក្សស្តីពីការលើកកម្ពស់ប្រសិទ្ធភាពឥណទានគោលនយោបាយសង្គមក្នុងដំណាក់កាលថ្មី។ អនុវត្តបានល្អនូវខ្លឹមសារទាក់ទងនឹងការរៀបចំ​អង្គ​ការ​​ក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ដោយធានាថាមិន​​ប៉ះពាល់ដល់សកម្មភាពផ្សព្វផ្សាយឥណទានគោលនយោបាយនៅថ្នាក់មូលដ្ឋាន។

ក្រៅពីនេះ ចាំបាច់ត្រូវតែបង្កើនការកៀរគរប្រាក់បញ្ញើពីអង្គការ និងបុគ្គលនានាក្នុងទីផ្សារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្តល់ថវិកាទុនសម្រាប់កម្មវិធីឥណទានគោលនយោបាយ។ ការផ្តល់ថវិកាត្រូវអនុវត្តជាបន្ទាន់​​តាមផែនការកំណើនឥណទានឆ្នាំ២០២៥ ដែល​អា​ស្រ័យដោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលប្រគល់ជូន ដើម្បីគាំទ្រអនុវត្តមានប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រដោយនិរន្តរភាព ការកសាងជនបទថ្មី និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់​​ជនជាតិភាគតិច ដំណាក់កាលឆ្នាំ ២០២១-២០២៥​៕

​ ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }