បើកពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូង - អានយ៉ាង

យប់ថ្ងៃទី១៨ ខែតុលា នៅតំបន់ទីក្រុង Golden City សង្កាត់ឡុងស្វៀន មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាងបានរៀបចំពិធីបើកពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូង - អានយ៉ាង រួមបញ្ចូលនឹងផ្សារណាត់ជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងផលិតផល OCOP លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សម្រស់ពិដោរអានយ៉ាង”។

ប្រតិភូចូលរួមពិធីបើកទិវាបុណ្យ

លោក ង្វៀនថាញផុង សមាជិកគណៈអចិន្ត្រៃយ៍​គណៈ​កម្មាធិការបក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មកម្ពុជានៅទីក្រុងហូជីមិញ រួមជាមួយថ្នាក់​​ដឹកនាំមន្ទីរ ផ្នែកខេត្ត និងសង្កាត់ឡុងស្វៀន ចូលរួម​​ពិធីបើក។

ប្រតិភូធ្វើពិធីបើកទិវាបុណ្យ

ទិវាបុណ្យបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែតុលា ដោយមានស្តង់ទំនិញជាង ៣០០ មកពីខេត្ត ក្រុងក្នុងប្រទេសទាំងមូល និងខេត្ត អានយ៉ាង។ ក្រៅ​ពីបរិយាកាសសម្តែង និងការតាំងបង្ហាញនំប្រ​ជា​ប្រិយ​ ផ្សព្វផ្សាយទេសចរណ៍ និងម្ហូបរបស់មូលដ្ឋាន​នា​នា​​គឺជាចំណុចសំខាន់។

ទិវាបុណ្យលើកនេះក៏មានតំបន់ណែនាំផលិតផលនាំ​​ចេញ ផលិតផល OCOP ផលិតផលពិសេស​របស់​មូល​ដ្ឋាននានា និងផលិតផលពាណិជ្ជកម្មចម្រុះ​ទៅដល់​​​អ្នកប្រើប្រាស់ ជាមួយនឹងទំនិញជាច្រើនប្រភេទ និង​​សម្បូរបែបអំពីគុណភាព។

ប្រ​តិភូទស្សនាស្តង់ទំនិញនៅក្នុងទិវាបុណ្យ
ប្រតិភូទស្សនាស្តង់នំប្រជាប្រិយនៅក្នុងទិវាបុណ្យ

ក្នុងអំឡុងពេលប្រពឹត្តទៅទិវាបុណ្យ មាន​សកម្មភាព​លេងសប្បាយ កែកម្សាន ស្វែងយល់បទពិសោធន៍ និង​ហូបសាកផលិតផលជាដើម បានគណៈកម្មការ​រៀបចំនិងអាជីវកម្មរៀបចំឡើង រួមចំណែកបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មក្នុងការជួបសំណេះសំណាល ត​ភ្ជាប់​  សហប្រតិបត្តិការអាជីវកម្ម និងពង្រីកទីផ្សារប្រើប្រាស់

ប្រតិភូទស្សនាកន្លែងសម្តែងឧបករណ៍តន្ត្រីជនជាតិ

ប្រជា​ជនទិញទំនិញក្នុងទិវាបុណ្យ

ព្រឹត្តិការណ៍នេះមានគោលបំណងលើកតម្កើងភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីម្ហូបភាគខាងត្បូង តាមរយៈនំប្រជាប្រិយរបស់តំបន់ទន្លេទឹក។ណែនាំ និងផ្សព្វផ្សាយរូបភាពមនុស្ស វប្បធម៌ និងទេសចរណ៍​អាន​យ៉ាង​ រួមចំណែកជំរុញទេសចរណ៍ ពង្រីកទីផ្សារផលិតផល​ពិសេសនិងផលិតផល OCOP របស់មូលដ្ឋាន

តាម​រយៈនោះ  បង្កើតបរិយាកាសផ្លាស់ប្តូរ សហប្រតិបត្តិការរវាងសិប្បករ ធុរកិច្ច និងមូលដ្ឋាន ជំរុញពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ គូសជារបត់សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់តំបន់

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }