ពិនិត្យឡើងវិញនិងត្រួតពិនិត្យការងាររៀបចំពិធីទទួលវិញ្ញាបនបត្រ UNESCO ទទួលស្គាល់ “ពិធីបុណ្យលោកយាយភ្នំស្វាម” ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

រសៀលថ្ងៃ ១២ មីនា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិកាប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពភាពក្នុងកិច្ចប្រជុំរៀបចំពីធីទទួលស្គាល់វិញ្ញាបនប័ត្រពីអង្គការ UNESCO ទទួលស្គាល់ “ពិធីបុណ្យលោកយាយភ្នំស្វាម” ចូលបញ្ជីបេតិកភណ្ឌអរូបីតំណាងមនុស្សជាតិនិងបើកពិធីបុណ្យលោកយាយភ្នំស្វាម។

ប្រតិភូថ្លែងមតិក្នុងសន្និបាត
លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជា​ជន​ខេត្ត​អានយ៉ាងថ្លែងមតិបញ្ចប់សន្និបាត

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជា​ជន​ខេត្ត​អាន​យ៉ាង ជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក អង្គ​ភាព​ពាក់​ព័ន្ឋទៅពិនិត្យទីតាំងរៀបចំពិធីបុ្យ

អញ្ជើញចូលរួមក៏មានលោកស្រី ត្រាន់​ធីថា​ញ​ហឿង​ សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានណៈប្រតិភូរដ្ឋសភាខេត្តអានយ៉ាង ប្រធានគណឃោសនា​​អប់រំ និងចលនាមហាជនបក្ខភាគខេត្ត។ លោក ឡាំ​ក្វាង​ធី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខា​បក្ខ​​ភាគទីក្រុងចូវដុក។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំមន្ទីរ ផ្នែកនិងទីក្រុងចូវដុក ចូលរួម។  

បន្ទាប់ពីបានស្តាប់ថ្នាក់ដឹកនាំរបស់អនុគណៈកម្មការ ផ្នែក និងគណៈកម្មាធិការប្រជាជនទីក្រុងចូវដុក រាយការណ៍អំពីល្បីនអនុវត្តការងារដែលបានប្រគល់ជូន​។ ស្នើរសុំដំណោះស្រាយ ដោះស្រាយការលំបាក និងឧបសគ្គ ដើម្បីរៀបចំពិធីដោយជោគជ័យ លោក ហូ​វ៉ាន់​​ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អាន​យ៉ាង​ បានកត់ត្រាទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះ​​​ការងារត្រៀមរៀបចំពិធីរបស់អនុគណៈកម្មការ និងមន្ទីរ​ផ្នែកខេត្ត។ តាមរយៈនោះ ស្នើសុំអនុគណៈកម្មការហការជាមួយមន្ទីរផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនទីក្រុងចូវដុក ដើម្បីពិនិត្យឡើងវិញ និងត្រួតពិនិត្យ ការងារដែលបានប្រគល់ជូន បំពេញការងារ​ឲ្យ​បានទាន់ពេលវេលាតាមមុខងារ ភារកិច្ចដែលបានប្រគល់ជូន។ សហការក្នុងការងាររៀបចំ ដើម្បីពិធីបានរៀបចំឡើងយ៉ាងឱឡារិក និងហ្មត់ចត់

ក្នុង​នោះ ​ត្រូវ​បញ្ចប់​កម្មវិធី​ជា​បន្ទាន់ សេណារីយ៉ូ​ខ្លឹម​​សារ សេណារីយ៉ូ​ទូរទស្សន៍​លម្អិត និង​ជាក់លាក់។ ទន្ទឹមនិងនោះ ជំរុញខ្លាំង​ការ​ឃោសនា​អំពី​ព្រឹត្តិការណ៍​នេះ​ក្នុង​ទម្រង់​សម្បូរបែប និង​ចម្រុះជាច្រើន​ ​បង្កើត​ភាព​សាយ​ភាយទូលំទូលាយ​ក្នុង​ប្រជាជន។ តស៊ូប្រ​ឆាំ​ង​នឹង​​ការឃោសនា បដិសេធន៍ចំពោះការអធិប្បាយ​មូល​បង្កាច់​ ទស្សនៈ​មិន​ពិត និង​អរិភាព​ទាន់​ពេល​វេលា។ ក្រៅ​ពីនេះ រៀបចំឲ្យ បានល្អនូវភស្តុភារ ការទទួលស្វាគមន៍ ការប្រារព្ធពិធី ការស្វាគមន៍ប្រតិភូ និងវេជ្ជសាស្រ្ត​។ ធានាអនាម័យ និងសុវត្ថិភាពចំណីអាហារ ការពារ​វេទិកា សន្តិសុខសណ្តាប់ធ្នាប់មុន ក្នុង និងក្រោយ​ពេល​ព្រឹត្តិការណ៍ប្រារពឡើង ធានា​ថា​សុវត្ថិភាព​និង​ហ្មត់​ចត់។  

ពិធីទទួលវិញ្ញាបនបត្រ UNESCO ទទួលស្គាល់ពិធីបុណ្យលោកយាយភ្នំស្វាម ជាបេតិកភណ្ឌវប្បធម៌អរូបី​តំណាងមនុស្សជាតិ និងការបើកពិធីបុណ្យលោក​យាយ​ភ្នំស្វាម នឹងប្រព្រឹត្តទៅនៅម៉ោង  យប់ ថ្ងៃទី ១៩ ខែមីនា នៅតំបន់ទេសចរណ៍ជាតិភ្នំស្វាម (សង្កាត់​ភ្នំ​ស្វាម ទីក្រុងចូវដុក សន្និដ្ឋានថាពេលវេលារៀប​ចំ​ឡើង​​១២០នាទី។ កម្មវិធីនេះបានផ្សាយបន្តផ្ទាល់តាមទូរ​​ទស្សន៍វៀតណាម (VTV) និងស្ថានីយ៍ទូរទស្សន៍​ក្នុង​ប្រទេស។

នៅថ្ងៃដដែល លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មា​​ធិការប្រជាជនខេត្តអានយ៉ាង និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកអង្គភាពពាក់ព័ន្ធបានចុះពិនិត្យទីតាំងសម្រាប់ពិធីនេះ នៅតំបន់ទេសចរណ៍ជាតិភ្នំស្វាម (សង្កាត់ភ្នំស្វាម ទីក្រុងចូវដុក)៕​

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }