គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងទទួលនិងធ្វើការជាមួយខុទ្ទកាល័យតំណាង JETRO នៅទីក្រុងហូជីមិញ

ព្រឹកថ្ងៃទី១០ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួល និងធ្វើការជាមួយគណៈប្រតិភូខុទ្ទកាល័យតំណាង JETRO នៅទីក្រុងហូជីមិញ ដើម្បីស្វែងយល់អំពីទិដ្ឋភាពទូទៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងគោលនយោបាយគាំទ្រធុរកិច្ចរបស់ខេត្ត។

លោក ហូវ៉ាន់ម៉ឹង សមាជិកបំរុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការ​​ប្រជាជនខេត្តធ្វើអធិបតីកិច្ចប្រជុំ បណ្តាមន្ទីរផ្នែក​ពាក់ព័ន្ធ និងមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍បានចូលរួមផងដែរ។ ភាគីខាង​ខុទ្ទ​កា​ល័យ​តំណាង JETRO នៅទីក្រុងហូជីមិញ មានលោក Okabe Mitsutoshi - ប្រធានតំណាងការិយាល័យ JETRO ដឹកនាំគណៈប្រតិភូនឹងសមាជិកជាច្រើនរូបទៀត​​ចូលរួម។

ទិដ្ឋភាពក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ លោក Okabe Mitsutoshi ប្រធានតំណាងខុទ្ទកាល័យ JETRO បានមានប្រ​សាស​ន៍​ថា អង្គការជំរុញពាណិជ្ជកម្មនៃប្រទេសជប៉ុន(JETRO)​ ដែលបានបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុននៅក្នុងឆ្នាំ ១៩៨៥ ជាទីស្ថាប័នជំរុញពាណិជ្ជកម្មក្រោមការគ្រប់​គ្រង​របស់រដ្ឋាភិបាល។JETRO បានចាត់ភារកិច្ចពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដោយតុល្យភាពនិងសុខដុមរមនាជាមួយប្រទេសនានាក្នុងពិភពលោក តាមរយៈបណ្តាញខុទ្ទកាល័យតំណាងក្រៅប្រទេសចំនួន ៧៥ នៃប្រទេស ៥៥ និងខុទ្ទកាល័យតំណាងចំនួន ៥២ នៃប្រទេសជប៉ុន។ នៅវៀតណាម JETRO មាន​ខុទ្ទ​កាល័យតំណាងចំនួន ០២ (ទីក្រុងហាណូយ និងទីក្រុង​​ហូជីមិញ) ហើយថ្មីៗនេះបានបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-វៀតណាម ដូចជាការកែលម្អបរិយាកាសអាជីវកម្មនិងជំរុញវិស័យវិជ្ជាជីវៈឧស្សាហកម្ម និងការនាំចេញទំនិញ។ ពង្រីកទីផ្សារ សមាហរកម្មសេដ្ឋកិច្ចតំបន់ និងអន្តរជាតិនិងអភិវឌ្ឍន៍ធនធានមនុស្ស។ល។

លោក Okabe Mitsutoshi ប្រធានតំណាង​ខុទ្ទ​កា​ល័យ​ JETRO​ ថ្លែងមតិក្នុងកិច្ចប្រជុំ

នាពេលខាងមុខ លោក Okabe Mitsutoshi - ប្រធានតំណាងខុទ្ទកាល័យ JETRO សង្ឃឹមថា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយនឹងមន្ទីរ គណ​ ផ្នែក​ថ្នាក់ខេត្តនឹងគាំទ្រយ៉ាងសកម្មដល់ធុរកិច្ច​ជប៉ុន​​ដែលកំពុងដំណើរការ និងវិនិយោគនៅលើ​ភូមិ​សាស្ត្រ​ខេត្ត។ បន្តកែលម្អបរិយាកាសវិនិយោគ កែលម្អ​ទម្រង់​បែបបទរដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផលដើម្បីទាក់ទាញធុរកិច្ច។ បន្តជំរុញខ្លាំងសកម្មភាពសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន ក៏ដូចជា​ធុរកិច្ច​អាន​យ៉ាង និងជប៉ុន ក្នុងស្មារតីភាគីទាំងពីរមាន​ផលប្រយោជន៍

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជាជនខេត្ត ថ្លែង​មតិក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង  ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងខណៈដែលបានទទួលលោក Okabe Mitsutoshi ប្រធានតំណាង JETRO នៅទីក្រុងហូជីមិញ រួមជាមួយសមាជិកគណៈប្រតិភូមកបំពេញទស្សនកិច្ច និងធ្វើការនៅខេត្តអានយ៉ាង។ អាន​យ៉ាងក៏ជា មូលដ្ឋានមួយក្នុងចំណោម​មូលដ្ឋានមានទំនាក់ទំនងសហប្រតិបត្តិការជាច្រើនជាមួយដៃគូជប៉ុន រួមចំណែកក្នុងការរឹតបណ្តឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងវៀតណាម ជាក់ស្តែងគឺការទំនាក់ទំនងសហប្រតិបត្តិការជាមួយទីក្រុង Kobe ខេត្ត Yamaguchi ក្នុង​វិ​ស័យ៖ បរិស្ថាន ផ្គត់ផ្គង់ទឹក ដោះស្រាយទឹកសំណល់ កសិកម្ម មជ្ឆជាតិ និងទេសចរណ៍។ បច្ចុប្បន្ននេះ ខេត្ត ក៏កំពុងពិភាក្សាជាមួយខេត្ត Shiga អំពីបញ្ហាកាកសំណល់ ភក់ ទម្រង់ជំរុញសេដ្ឋកិច្ចរង្វង់ កាត់បន្ថយការបំភាយកាបូននៅលើភូមិសាស្ត្រខេត្តអានយ៉ាង

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជាជនខេត្ត (ស្តាំ) ប្រគល់ផលិតផលអូខូបរបស់​ខេត្តអាន​យ៉ាង​ដល់​លោក​ Okabe Mitsutoshi ប្រធានតំណាង​ខុទ្ទ​កា​ល័យ​ JETRO

ខេត្តអានយ៉ាង បានសហការជាមួយធុរកិច្ចជប៉ុន​ក្នុងវិស័យជាច្រើនដូចជា៖ បរិស្ថាន ផ្គត់ផ្គង់ទឹក ដោះ​ស្រាយ​ទឹកសំណល់ កសិកម្ម វារីវប្បកម្ម ទេសចរណ៍ និងសុខាភិបាល។ លោកអគ្គកុងស៊ុលស្ថានទូត​ជប៉ុនជារៀងរាល់ឆ្នាំបានគាំទ្រដល់ស្ថាប័ន គណផ្នែក  និង​មូលដ្ឋាននានានៅក្នុងខេត្ត ឲ្យទទួលបានកម្មវិធីជំនួយដែ​​​គ្មានសំណង។ គិតមកល់បច្ចុប្បន្ននេះ ខេត្តបានអនុម័ត និងផ្សព្វផ្សាយអនុវត្តគម្រោងបានចំនួន ១៤ ពីកម្មវិធីនេះ ជាមួយនឹងសកម្មភាពដូចជា ផ្តល់បរិក្ខារពេទ្យ​ សម្ភារៈកសិកម្ម សាងសង់ស្ពានជនបទ និងសាលារៀន។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជា​ជនខេត្ត​រួម​ជាមួយគណប្រតិភូក្នុងកិច្ចប្រជុំ

ក្នុងកិច្ចប្រជុំថ្ងៃនេះ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្ឃឹមថា អង្គការ JETRO នឹងចូលរួមអំពាវនាវដល់វិនិយោគគិនជប៉ុន ឲ្យចូលរួមអភិវឌ្ឍន៍​និង​ពង្រីកទម្រង់ដឹកនាំសាធារណៈ និងអភិបាលកិច្ចឯកជន នៅក្នុងតំបន់ឧស្សាហកម្មលើភូមិ​សាស្ត្រខេត្ត​អាន​យ៉ាង នាពេលខាងមុខ ក៏ដូចជាយកចិត្តទុកដាក់ ដល់​គម្រោងរបររកទទួលទាន របបសន្តិសុខសង្គម បរិស្ថាន សុខាភិបាលជាដើម ជាពិសេសគឺកិច្ចសហប្រតិបត្តិការជំរុញការអំពាវនាវវិនិយោគអំពីឧស្សាហកម្ម​កែ​ច្នៃ​​កសិកម្ម និងគ្រឿងសមុទ្ទ៕

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }