គណៈអចិន្ត្រៃយ៍គណកម្មាធិការបក្សខេត្តអានយ៉ាងអុជធូបដល់វីរៈបុរសជាតិ ង្វៀនទ្រុងទ្រឹក ក្នុងឱកាសមហាសន្និបាតបក្ខភាគខេត្តលើកទី១

ព្រឹកថ្ងៃទី ២ តុលា មុនពេលឈានចូលសម័យប្រជុំបម្រុងមហាសន្និបាតបក្ខភាគខេត្តលើកទី ១ អាណត្តិ ២០២៥ - ២០៣០ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអានយ៉ាង ដឹកនាំដោយលោក ង្វៀនទៀនហៃ សមាជិកមជ្ឈិមបក្ស លេខាគណកម្មាធិការបក្សខេត្ត បានអញ្ជើញអុជធូបរម្លឹកវិញ្ញាណក្ខន្ធវីរបុរសជាតិ ង្វៀនទ្រុងទ្រឹក នៅកេរដំដែលប្រវត្តិសាស្ត្រវប្បធម៌ផ្នូនិងឌិញ ង្វៀនទ្រុងទ្រឹក (សង្កាត់រ៉ាច់យ៉ា)។

គណអចិន្ត្រៃគណកម្មាធិការបក្សខេត្តអុជធូបនៅឌិញ ង្វៀនទ្រុងទ្រឹក ក្នុងឱកាសមហាសន្និបាត​តំណាង​បក្ខ​ភាគ​ខេត្ត លើកទី១ អាណត្តិ ២០២៥ - ២០៣០

ចូលរួមជាមួយគណៈប្រតិភូមានសមមិត្ត៖ ង្វៀន​ថាញ​ញ៉ាន អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ហូវ៉ាន់​ម៉ឹង​ សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុ​លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ត្រាន់ធីថាញហឿង  អនុលេខា​​គណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូ​តំ​ណាង​រាស្ត្រខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្ត​ ឡាំមិញថាញ់ អនុលេខាគណៈកម្មាធិការបក្សខេត្ត បណ្តាសមមិត្តជា​សមាជិក​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអានយ៉ាង

របៀបវារៈ​អុជ​ធូប​ចំពោះ​វីរៈបុរស​ជាតិ ង្វៀន​ទ្រុង​ទ្រឹក​ បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ដ៏​ឧឡារិក បង្ហាញ​នូវ​​ទឹក​ចិត្តគោរព និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរ​បុ​​រស​​ជាតិ​ដែល​បាន​ពលី​ជីវិត​ក្នុងការប្រឆាំងសត្រូវ​បរ​ទេស​​​​ឈ្លានពាន​ដើម្បី​ការពារ​ប្រទេស។

សមមិត្ត ង្វៀនទៀនហៃ សមាជិកមជ្ឈិមបក្ស លេខា​គណ​​កម្មាធិការបក្សខេត្ត អុជធូបនៅឌិញ ង្វៀន​ទ្រុង​ទ្រឹក
សមមិត្ត ង្វៀនថាញញ៉ាន អនុលេខាប្រចាំការ​នៃគណ​កម្មា​​ធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អុជ​ធូបនៅឌិញ ង្វៀនទ្រុងទ្រឹក
សមមិត្ត ហូវ៉ាន់ម៉ឹង សមាជិកបម្រុង​គណ​កម្មាធិ​ការ​មជ្ឈិម​​បក្ស អនុលេខានៃគណកម្មាធិការបក្សខេត្ត ប្រ​ធាន​​គណកម្មាធិការប្រជាជនខេត្ត និងសមមិត្ត ត្រាន់​ធី​ថាញ​ហឿង ប្រធានគណកម្មាធិការរណសិរ្សមាតុ​ភូមិ​វៀត​ណាម អុជធូបនៅឌិញ ង្វៀនទ្រុងទ្រឹក
សមមិត្ត ឡាំមិញថាញ់ អនុលេខាគណកម្មាធិ​ការ​បក្ស​ខេត្ត​អុជធូបដល់វិរបុរសជាតិ ង្វៀនទ្រុងទ្រឹក

ចំពោះមុខដួងព្រលឹងវីរៈបុរសជាតិ ង្វៀន​ទ្រុង​ទ្រឹក​  បក្ខភាគ និងប្រជាជនខេត្តអានយ៉ាង បាន​ជ្រោង​ខ្ពស់​ស្មារតីសាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ គំនិតច្នៃប្រឌិត រួមចំណែកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការប្តេជ្ញាចិត្តអនុវត្តដោយជោគជ័យនូវគោលដៅ និងភារកិច្ចនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្ខ​ភាគខេត្ត រួមចំណែកជាមួយប្រទេសទាំងមូលអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស។

មហាសន្និបាតបក្ខភាគខេត្តអានយ៉ាងលើកទី ១ អាត្តិ ២០២៥-២០៣០ គឺជាព្រឹត្តិការណ៍នយោបាយ​​ដ៏សំខាន់ គូសបញ្ជាក់ពីចំណុចរបត់ដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត។ ដោយប្រធានបទ៖ កសាង​បក្ខ​ភាគ និងប្រព័ន្ធនយោបាយស្អាតស្អំនិងរឹងមាំ​គ្រប់​ជ្រុង​ជ្រោយ ពង្រីកប្រពៃណីសាមគ្គីភាព បង្កើនសន្តិ​សុខ​ការពារជាតិ និងកិច្ចការបរទេស ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ការផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់​​ប្តូរឌីជីថល កៀរគរធនធានទាំងអស់ដើម្បីកសាង​​ខេត្តអានយ៉ាងអភិវឌ្ឍឆាប់រហ័ស ចីរភាព រួមជា​មួយ​​ប្រទេសឈានចូលយុគសម័យថ្មី។ ជាមួយនឹងបាវនា "អានយ៉ាងមួយ - ចក្ខុវិស័យមួយ - ឆន្ទៈមួយ - ជំនឿ​​​លើជ័យជម្នះមួយ"។

មហាសន្និបាត​នេះ​ប្រព្រិត្តទៅក្នុងរយៈពេល ២ ថ្ងៃ​ ​ទី​២ និង​ទី​៣ ខែ​តុលា នៅ​មជ្ឈមណ្ឌល​វប្បធម៌ និង​សិល្បៈ​ខេត្ត។ សម័យប្រជុំបម្រុងចាប់ផ្តើមនៅម៉ោង ១ និង ៣០នាទីរសៀល ថ្ងៃទី  ខែតុលា។ សម័យ​ប្រ​ជុំ​បើក​​ជាផ្លូវការ​​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ ខែ​តុលា

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }