ខេត្តអានយ៉ាងរៀបចំឡើងវិញនូវមួលដ្ឋានអប់រំ និងស្ថានីយសុខភាពថ្នាក់ឃុំ មុនថ្ងៃទី៣១ ខែធ្នូ

ព្រឹកថ្ងៃទី២៥ ខែធ្នូ លោកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានធ្វើអធិបតីភាពកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ពីស្ថាប័ន និងអង្គភាពនានា ស្តីពីល្បឿន និងលទ្ធផលនៃការរៀបចំមូលដ្ឋានអប់រំសាធារណៈថ្នាក់ឃុំ និងស្ថានីយសុខភាពថ្នាក់ឃុំឡើងវិញ។

អ្នកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្តអានយ៉ាងធ្វើអធិបតីភាពកិច្ចប្រជុំ
សាស្ត្រាចារ្យរង.បណ្ឌិត.វេជ្ជបណ្ឌិត ត្រាន់ក្វាងហៀន នាយកមន្ទីរខុសាភិបាលអានយ៉ាងរាយការណ៍ក្នុងកិច្ចប្រជុំ

បច្ចុប្បន្នខេត្តទាំងមូលមានស្ថានីយ៍សុខភាពឃុំ/សង្កាត់/តំបន់ពិសេសចំនួន ២៩៨ ក្រោមឱវ៉ាទមជ្ឈមណ្ឌលសុខភាព។ មន្ទីរសុខាភិបាលបានរៀបចំសេចក្តីព្រាងគម្រោងរៀបចំឡើងវិញស្ថានីយ៍សុខភាពក្រោមឱវ៉ាទមជ្ឈ មណ្ឌលសុខភាពក្រោមឱវ៉ាទសុខាភិបាលទៅឲ្យ គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេសគ្រប់គ្រង ហើយស្រង់មតិពីបណ្តាមន្ទីរ ផ្នែកពាក់ព័ន្ឋ និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេស។

ដំណើរការរៀបចំឡើងវិញបានជួបការលំបាកមួយចំនួនអាស្រ័យដោយពេលវេលាអនុវត្តការផ្ទេរស្ថានីយសុខភាពទៅអាជ្ញាធរមូលដ្ឋាន និងបង្កើតស្ថានីយសុខភាពក្នុងទម្រង់អង្គភាពបុព្វហេតុបន្ទាន់ (ត្រូវបញ្ចប់មុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥) ម្លោះហើយមានភាពច្របូកច្របល់ក្នុងអំឡុងពេលអនុវត្ត។

មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នរបស់ស្ថានីយសុខភាពគឺចុះគុណភាព ទ្រង់ទ្រាយ និងទំហំផ្ទៃដីនៃស្ថានីយមិនឆ្លើយតបតាមតម្រូវការនៃទម្រង់អង្គភាពបុព្វហេតុដើម្បីរៀបចំផ្នែក និងការិយាល័យដូចដែលចែងក្នុងសារាចរលេខ ៤៣/២០២៥/TT-BYT
 

លោក ធីវ វ៉ាន់ណាម នាយករងមន្ទីរអប់រំ​និង​បណ្តុះ​បណ្តាល​​អានយ៉ាងរាយការណ៍ក្នុងកិច្ចប្រជុំ

សម្រាប់មូលដ្ឋានអប់រំនានា យោងតាមផែនការរបស់មូលដ្ឋាន ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ មានមូលដ្ឋានអប់រំថ្នាក់ឃុំខ្នាតតូចចំនួន ១០៧ មានចម្ងាយជាប់គ្នានឹងរួមបញ្ចូលគ្នាដើម្បីបង្កើតជាសាលាមធ្យមសិក្សាពហុកម្រិត។ មានអង្គភាពចំនួន ១១ ត្រូវរំលាយចោល ឬរៀបចំឡើងវិញចំណុចសាខា។ល។

ទន្ទឹមនិងនោះ ផ្ទេរអនុវិទ្យាល៏យអន្តេវាសិកជនជាតិចំនួន ៥ (ចូវថាញ់ យ៉ុងរៀង ហ្គោក្វាវ ដុងថៃ និងហាទៀន) ពីមន្ទីរអប់រំ និងបណ្តុះបណ្តាលទៅគណៈកម្មាធិការប្រជាជនថ្នាក់ឃុំគ្រប់គ្រង។
 
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា៖ ការរៀបចំឡើងវិញមូលដ្ឋានអប់រំសាធារណៈថ្នាក់ឃុំ និងបណ្តាស្ថានីយសុខភាពថ្នាក់ឃុំ គឺជាកិច្ចការបន្ទាន់ត្រូវបញ្ចប់មុនថ្ងៃទី ៣១ ខែធ្នូ ដូចដែលបានកំណត់។

អ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យក្រសួងសុខាភិបាល មន្ទីរអប់រំ និងបណ្តុះបណ្តាល ទទួលយកមតិយោបល់ដែលផ្តល់នៅក្នុងកិច្ចប្រជុំ និងបញ្ចប់សំណើនេះជាបន្ទាន់ ហើយដាក់ជូនមន្ទីរមហាផ្ទៃពិនិត្យ។

ក្នុងនោះ វិស័យសុខាភិបាលត្រូវតែកំណត់ឲ្យបានច្បាស់លាស់អំពីការរៀបចំស្ថានីយ៍សុខភាពឃុំ ជ្រើសរើសទីតាំងស្ថានីយ៍សុខភាពសំខាន់ៗ និងទីតាំងស្ថានីយ៍ផ្សេងទៀត ព្រមទាំងតម្រង់ទិសបែបផែនអនុវត្តចំនួន ៣ ដើម្បីធានាបាននូវការអនុលោមតាមសារាចរលេខ ៤៣/២០២៥/TT-BYT របស់ក្រសួងសុខាភិបាល។

នៅថ្ងៃទី ២៦ ខែធ្នូ មន្ទីរមហាផ្ទៃត្រូវបញ្ចប់បទជម្រាបផ្ញើទៅកាន់ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត ឲ្យបញ្ចប់គម្រោងចំនួនពីរសម្រាប់ការរៀបចំឡើងវិញមូលដ្ឋានអប់រំសាធារណៈនៅថ្នាក់ឃុំ និងស្ថានីយសុខភាពថ្នាក់ឃុំ។ ការិយាល័យគណៈកម្មាធិការប្រជាជនខេត្តបានសុំមតិយោបល់ជាបន្ទាន់ពីសមាជិកគណៈកម្មាធិការប្រជាជនខេត្ត បក្ខភាគនៃគណៈកម្មាធិការប្រជាជនខេត្ត ហើយដាក់ជូនគណៈអចិន្ត្រៃយ៍គណកម្មាធិការបក្សខេត្ត៕ 

ប្រែ៖ សំណាង

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }