លោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រួតពិនិត្យ និងលើកទឹកចិត្តកងកម្លាំងដែលកំពុងធ្វើការនៅការដ្ឋានសំខាន់ៗ

នៅព្រឹក ថ្ងៃទី ៤ ខែមករា លោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូមួយក្រុមអញ្ជើញទៅត្រួតពិនិត្យជាក់ស្តែង សួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាល និងកម្មករដែលកំពុងធ្វើការនៅការដ្ឋានសំខាន់ៗនៅលើភូមិសាស្ត្រាខេត្ត។

លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្តអានយ៉ាងត្រួតពិនិត្យជាក់ស្តែង និងជូនអំណោយ​ដល់​កម្លាំងដែលកំពុងសាងសង់ប្រព័ន្ឋដំបូល​ការពារ​រណ្តៅ​បុរាណវិទ្យានៅតំបន់វត្ថុបុរាណអ៊ុកអែវនិងបាថេរ

លោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានត្រួតពិនិត្យការសាងសង់ប្រព័ន្ធដំបូលការពាររណ្តៅវត្ថុបុរាណនៅទីតាំងវត្ថុបុរាណអ៊ុកអែវ - បាថេរ (ឃុំអ៊ុកអែវនិងគម្រោងគម្រោងលើក​កម្ពស់  ពង្រីកផ្លូវខេត្តលេខ ៩៤១ (ផ្នែកពីស្ពានលេខ ១៦ ដល់ចំណុចប្រសព្វនៃផ្លូវ ៣ កុម្ភៈ និងផ្លូវហ៊ុងវឿង) និងគម្រោងសមាសភាគទី ១ ស្ថិតក្នុងគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនចូវដុក - កាន់ធើ - សុកត្រាំង ដំណាក់កាលទី ១ (ផ្នែកចំណុចប្រសព្វនៃផ្លូវខេត្តលេខ ៩៤១ គ.ម២៨+៥៩១)។

​តាងនាមថ្នាក់ដឹកនាំខេត្ត លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទទួលស្គាល់ និងសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់វិនិយោគគិន អង្គភាព​សាងសង់ និងក្រុមកម្មករ ដែលបានស្នាក់នៅនឹង​ការដ្ឋានដើម្បីធ្វើការឆ្លងថ្ងៃបុណ្យទានធំៗ និងបុណ្យចូល​ឆាំ្ន​វៀតណាម។ 

លោក ឡេ ទ្រុងហូ បានសង្កត់ធ្ងន់ថា ការធ្វើការថែមម៉ោង និងវេនបន្ថែមមិនត្រឹមតែធានាបានល្បឿន​តាមផែន​​ការប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខេត្តទាងមូលក្នុងការបញ្ចប់ផែនការបញ្ចេញថវិកាវិនិយោគសាធារណៈផងដែរ។

ប្រគល់អំណោយដល់កម្លាំងកម្មករសាងសង់សំណង់សមាសភាគ ១ នៃគម្រោងវិនិយោគសាង​សង់ផ្លូវ​ល្បឿន​លឿន ចូវដុក កាន់ធើ សុកត្រាំង ដំណាក់​កាល​ទី​ ១(ផ្នែកចំណុចប្រសព្វផ្លូវខេត្តលេខ ៩៤១ និង គ.ម​២៨​+៥៩១

ជាពិសេស សម្រាប់​គម្រោងប្រព័ន្ធដំបូលនៅអ៊ុកអែវ-បាថេរ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានកត់សម្គាល់ថា នេះគឺជាសំណង់មា​អត្ថន័យ​ពិសេស ក្នុងបរិបទដែលខេត្តកំពុងសហការ​ជាមួយក្រសួង​ ផ្នែកមជ្ឈិមដើម្បីបំពេញឯកសារដាក់ជូនអង្គការយូណេស្កូទទួលស្គាល់ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក។

​បានសន្និដ្ឋានថា នៅក្នុងខែ​មិថុនា ឬ​កក្កដា ឆ្នាំ​២០២៦​នេះ​ គណៈប្រតិភូ​អង្គការ​យូណេស្កូ​​នឹងមក​ធ្វើ​ការ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅទីនេះ។ ដូច្នេះ ការ​បញ្ចប់​ការសាងសង់ដំបូលការពារ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​ស្រប​​តាម​កាលកំណត់ និងធានា​គុណភាព​ដើម្បី​ការពារ​វត្ថុ​បុរាណ​ដែល​បាន​ជីក​កកាយ​ គឺជា​ភារកិច្ចព​ចម្បង។ សើ្នអង្គភាព​សាងសង់ឲ្យមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ជៀសវាង​ការ​បំផ្លាញ​វត្ថុបុរាណ និង​ថែរក្សាឲ្យបានគង់​វង់​នូវ​តម្លៃប្រវត្តិសាស្ត្រក្នុងដំណើរការសាងសង់។

ក្រុមការងារត្រួតពិនិត្យបានពិនិត្យមើលដំណើរសាងសង់និងប្រគល់អំណោយដល់កម្លាំងកម្មករសាងសង់សំណង់លើកកម្ពស់ និងពង្រីកផ្លូវខេត្តលេខ ៩៤១ (ផ្នែក​ពី​ស្ពាន​លេខ ១៦ ដល់ចំណុចប្រសព្វផ្លូវ ៣ ខែកុម្ភៈ និង​ផ្លូវ​ហុងវឿង)។

ទៅទន្ទឹមនិងតម្រូវការអំពីល្បឿនដំណើរការ និងគុណភាព សមមិត្ត លេ ទ្រុងហូ បានរម្លឹក​ដល់អង្គភាពនានា​ឲ្យយកចិត្តទុកដាក់ជាពិសេសដល់ការងារសុវត្ថិភាពការងារ ការរក្សាន័យនៅការដ្ឋានសំណង់ និងធានាសុខភាពរបស់កម្មករ។

ក្នុងឱកាសឆ្នាំថ្មី ២០២៦ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់អំណោយ និងជូនពរ​ដល់​​កម្មករសំណង់ទាំងអស់ឲ្យមានសុខភាពល្អ។ ហើយ​លោកក៏សម្តែងនូវក្តីសង្ឃឹមថា អង្គភាពនានានឹង​ពង្រីក​ស្មារតីសាមគ្គីភាព និងខិតខំជម្នះការលំបាក​ជា​បន្ត​ទៀត ដើម្បីបញ្ចប់គម្រោងសាងសង់​ឲ្យឆាប់​រហ័ស​៕​ 

ប្រែ៖ សំណាង

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }