លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង ត្រួតពិនិត្យល្បឿនសាងសង់ផ្លូវល្បឿនលឿនចូវដុក - កាន់ធឹ - សុកត្រាំង ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង

ថ្ងៃទី ៧ កក្កដា លោក ង្វៀនទៀនហៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង និងលោក ង៉ោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយគណៈប្រតិភូនៃបក្ខភាគខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានទៅត្រួតពិនិត្យល្បឿនសាងសង់ និងសួរសុខទុក្ខ ហើយលើកទឹកចិត្តកម្មករដែលកំពុងសាងសង់គម្រោងផ្លូវល្បឿនលឿន ចូវដុក - កាន់ធឺ - សុកត្រាំង ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង។

លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង​រួម​ជាមួយគណប្រតិភូការងារខេត្តត្រួតពិនិត្យល្បឿនសាងសង់គម្រោងសមាសភាគទីមួយចំណុះគម្រោងផ្លូវល្បឿន​លឿន ចូវដុក- កាន់ធឺ - សុកត្រាំងដំណាក់កាលទី១ ផ្នែក​ឆ្លងកាត់ខេត្តអានយ៉ាង
លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង រួម​ជាមួយគណប្រតិភូការងារខេត្តជូនអំណោយដល់វិស្វករ កម្មករនៅលើការដ្ឋានសាងសង់កញ្ចប់ដេញថ្លៃ ៤២

បន្តត្រួតពិនិត្យការដ្ឋានសាងសង់គម្រោងនៅសង្កាត់វិញតេនិងស្តាប់របាយការណ៍វិនិយោគិនអំពីល្បឿនអនុវត្តនិងស្នើញ្ញតិដោះស្រាយការលំបាកក្នុងដំណើរការអនុវត្តគម្រោង លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្ត​អាន​យ៉ាង បានកោតសរសើរ និងកត់ត្រាទទួលស្គាល់នូវការចូលរួមយ៉ាងខ្លាំងក្លារបស់មន្ទីរផ្នែកពាក់ព័ន្ធ វិនិយោគ​គិន អង្គភាពសាងសង់ និងអាជ្ញាធរមូលដ្ឋានក្នុងការ​ងាររៀបចំការអនុវត្ត និងធានាល្បឿននៃគម្រោង។

លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអាន​យ៉ាង​ បានស្នើឲ្យវិនិយោគគិន និងអង្គភាពសាងសង់ អនុវត្តផែនការសាងសង់យ៉ាងសកម្ម ប្រមូលផ្តុំគ្រឿងចក្រ បរិក្ខារ ធនធានមនុស្សជាអតិបរមា រៀបចំក្រុម​សាង​សង់ជាច្រើន ដើម្បីពន្លឿនល្បឿនសាងសង់ធានាបាននូវល្បឿន និងគុណភាពសំណង់ល្អបំផុត ខិតខំបញ្ចប់​​គម្រោងនៅខែមិថុនា ឆ្នាំ២០២៦ ស្របតាម​ស្មារ​តី​​ណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល

ក្នុងឱកាសនេះ លោក ង្វៀនទៀនហៃ លេខាបក្ខ​ភាគ​ខេត្តអានយ៉ាង រួមជាមួយគណៈប្រតិភូខេត្តបាន​ជូន​អំណោយលើកទឹកចិត្តដល់វិស្វករ និងកម្មករដែលកំពុងធ្វើការនៅការដ្ឋានសំណង់សមាសភាគទី១ នៃគម្រោងផ្លូវល្បឿនលឿន ចូវដុកកាន់ធឺសុកត្រាំង ដំណាក់​​កាលទី  ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង

រហូតមកដល់ពេលនេះ ទិន្នផលសរុបនៃកញ្ចប់សំណង់សំខាន់ៗចំនួន  សម្រេចបាន ៥២,០៧% (លើសប្រហែល ០,០៩%ធៀបនឹងតម្លៃកិច្ចសន្យា)។ ក្នុងនោះ កញ្ចប់ដេញថ្លៃលេខ ៤២ សម្រេចបានល្បឿន ៤៧,​៧០%/៤៧,០៣% (លើសប្រមាណ ០,៦៧%)។ កញ្ចប់​ដេញថ្លៃលេខ ៤៣ សម្រេចបានល្បឿន ៥០,​៨៥%​/៥២,០៩% (យឺតប្រហែល ១,២៤%) កញ្ចប់​ដេញ​ថ្លៃលេខ ៤៤ សម្រេចបានល្បឿន ៥៨,៤៩%/​៥៧,​​៥១% (លើសប្រហែល ០,៩៨%)។ កញ្ចប់​ដេញ​ថ្លៃ​​លេខ ៤៥ សម្រេចបានល្បឿន ៥២,​៣៧% (លើសប្រហែល ០,០៦%)៕

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }