បើកការតាំងពិព័រណ៌រូបថតឯកទេសកម្ម “ស្លាកស្នាម លោកប្រធាន តូនឌឹកថាំង ក្នុងមហាជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥”

ព្រឹកថ្ងៃទី១២ ខែមីនា គណៈគ្រប់គ្រងតំបន់អនុស្សាវរីយ៍លោកប្រធាន តូនឌឹកថាំង បានសហការជាមួយសារមន្ទីរសខីកម្មសង្គ្រាមទីក្រុងហូជីមិញ រៀបចំពិធីបើកការតាំងពិព័រណ៌រូបថតឯកទេសកម្ម៖ “ស្លាកស្នាមលោកប្រធាន តូនឌឹកថាំងក្នុងមហាជ័យជំនះនៅនិទាឃរដូវឆ្នាំ១៩៧៥”។

គណប្រតិភូចូលរួមពិធីបើកការតាំងពិព័រណ៌រូបថតឯកទេ​សកម្ម “ស្លាកស្នាមលោកប្រធាន តូនឌឹកថាំង ក្នុង​ម​ហាជ័​យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥”
សិល្បះអបអរសាទរ
កាត់ខ្សែបូបើកការតាំងពិព័រណ៌
គណប្រតិភូស្តាប់បទបង្ហាញអំពីខ្លឹមសារប្រធានបទនៃការតាំងពិព័រណ៍
ភ្ញៀវទេសចរមកពីទីក្រុងហូជីមិញទស្សនាការតាំងពិព័រណ៍
យុទ្ឋជនកងពលតូចលេខ ៩៦២ ស្វែងយល់​ពីប្រវត្តិ​សាស្ត្រ​ “ស្លាកស្នាម​លោកប្រធានតូន​ឌឹកថាំង​ក្នុង​មហា​ជ័យ​ជំនះនៅនិទាឃរដូវឆាំ្ន ១៩៧៥”

នេះជាសកម្មភាពឆ្ពោះទៅរម្លើខួបលើកទី ៤៥ ឆាំ្ន​ទិវាមរណភាពរបស់លោកប្រធាន តូនឌឹកថាំង (ថ្ងៃទី ១៤​ ខែកុម្ភៈ ឆ្នាំ ១៩៨០ - ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០​២៥​ ច័ន្ទគតិ)។ ខួបលើកទី ៥០ឆាំ្ន នៃការ​រំដោះ​ភាគ​ខាង​ត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែ​មេ​សា​ ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០​២៥​)​។​

ការតាំងពិព័រណ៌ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់​អនុស្សាវ​រីយ៍​លោក​ប្រធាន តូនឌឹកថាំង (ឃុំ មីហ្វាហ៊ឹង ទីក្រុង ឡុង​ស្វៀន​) ជាមួយនឹងរូបថតឯកសារជិត ១០០ផ្ទាំង បង្ហាញ​អំពីទិដ្ឋភាពទូទៅនៃការតស៊ូដ៏ស្វិតស្វាញ យូរ​អង្វែ​ង និងវីរភាពរបស់ ប្រជាជនវៀតណាម​ទាំង​ក្នុង​វិស័យ​រណសិរ្សយោធា នយោបាយ ការទូត និងអំពី​បុព្វ​ហេតុ​តស៊ូ​ដណ្តើមឯករាជ្យរបស់ជនជាតិ រួមជាមួយនឹង​ការរួមចំណែករបស់លោកអ៊ំតូនជាទីគោរពស្នេហាក្នុងកម្មវិធីបដិវត្តរំដោះ និងបង្រួបបង្រួមជាតិ។

ពិព័រណ៌រូបថតប្រធានកម្ម៖ “ស្លាកស្នាម​ប្រ​ធាន​តូន​ឌឹក​ថាំង​ ក្នុងមហាជ័យជំនះ​នៅនិទាឃរដូវឆ្នាំ ១៩​៧៥​” ដើម្បីរម្លឹកនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បន្ត​នូវការសិក្សា លត់ដំខ្លួនធ្វើតាមគំរូ​លោកអ៊ំតូន​ជាទី​គោ​រព​ស្នេហា ដែលជាជនកុម្មុយនិស្តដ៏សច្ចៈ ដែលជា​អ្នក​ដឹក​នាំគំរូ ពេញមួយជីវិតបម្រើជាតិមាតុភូមិ និង​ប្រ​ជា​ជន​។ ទន្ទឹមនិងនោះ ការតាំងពិព័រណ៌រូប​ថតលើក​នេះ​ បានបញ្ជូនដល់មនុស្សជំនាន់ក្រោយនូវ​ការយល់​ដឹងអំពីការដឹកនាំដ៏ប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀត​ណាម លោកប្រធានហូជីមិញ និងលោកអ៊ំតូន​ជាទី​គោរ​ព។ នោះគឺ​ជាបញ្ញា​នៃខឿនការទូត​បដិវត្តន៍​វៀត​ណាម​ ដោយ​ឈរ​លើមូលដ្ឋានសច្ចធម៌​នៃ​ការ​តស៊ូ​រំ​ដោះ​​​ជាតិសាសន៍។ នោះគឺជាការតស៊ូដ៏អង់អាចដើម្បី​សិទ្ធិ​ជាមូលដ្ឋានរបស់ជាតិសាស្ត្រវៀតណាម។ នោះ​ក៏​ជា​គ្រីស្តាល់នៃប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការកសាង និង​ការពារប្រទេសជាតិ ដោយសរសេរថា​វៀត​ណាម​តែងតែជាទំព័រមាសនៃប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ជានិច្ច បានបន្សល់ទុកនូវមេរៀនដែល​មិនអាចកាត់​ថ្លៃបាន​សម្រាប់​មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }