អានយ៉ាងជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការអប់រំ និងបណ្តុះបណ្តាល

ថ្ងៃទី ១២ វិច្ឆិកា មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តអានយ៉ាង បានសហការជាមួយសកលវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញ រៀបចំសន្និបាតស្តីពីការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលនៅខេត្តអានយ៉ាង។

ទិដ្ឋភាពសន្និបាត 

នៅក្នុងសន្និបាត មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត​អាន​យ៉ាង​ និងសកលវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញបានចុះហត្ថលេខាសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល បណ្តុះបណ្តាល បំពាក់បំប៉ន គាំទ្រជំនាញ ដំ​ណាក់​​កាល ២០២៦-២០៣០

លោក ត្រាន់ ក្វាងបាវ (ជួរលើខាងឆ្វេង)​នាយក​មន្ទីរ​អប់​រំ​ និងបណ្តុះបណ្តាលខេត្តអានយ៉ាង និងលោកសាស្ត្រា​ចារ្យ​ បណ្ឌិត ហ្វិញ វ៉ាន់សឺន (ជួរលើខាងស្តាំ) សកល​វិទ្យាធិការនៃសកលវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញ បានចុះហត្ថលេខាសហប្រតិបត្តិការក្នុងការ​ផ្លាស់​ប្តូរ​ឌីជីថល បណ្តុះបណ្តាល បំពាក់បំប៉ន និងការគាំ​ទ្រ​វិជ្ជា​ជីវៈ ដំណាក់កាល ២០២៦-២០៣០។

គោលដៅនៃការផ្លាស់ប្តូរឌីជីថលគឺដើម្បីធានាឲ្យមានការ​ស្រប​គ្នា បន្តឡើងនិងតភ្ជាប់ទិន្នន័យ ជួយឲ្យការរាយ​​ការណ៍ទិន្នន័យតាមខ្សែទទឹង (ថ្នាក់ឃុំ  សង្កាត់) និង​ខ្សែបណ្តោយ (តាមវិស័យ) បានរលូន និងទាន់ពេលវេលា ឆ្ពោះទៅរកការតភ្ជាប់ទៅមូលដ្ឋានទិន្នន័យជាតិ

ភាគីទាំងពីរសហការបណ្តុះបណ្តាល ពង្រឹងចំណេះវិជ្ជា​គ្រូបង្រៀនបច្ចេកវិជ្ជាព័ត៌មានសម្រេចបានគុណភាពស្តង់ដានិងបំពាក់បំប៉នសមត្ថភាពឌីជីថល។

តាមរយៈពិនិត្យជាក់ស្តែងអំពីសមត្ថភាពឌីជីថលរបស់គ្រូបង្រៀនចំនួន ២៤.៥០៨ នាក់នៅក្នុងខេត្តអាន​យ៉ាង​ទាំង​មូល បានបង្ហាញឲ្យឃើញ ជួរគ្រូបង្រៀនមាន មូលដ្ឋានគ្រឹះដ៏ល្អអំពីជំនាញបច្ចេកវិជ្ជាព័ត៌មាន។ ប៉ុន្តែ នៅមានកម្រិតក្នុងសមត្ថភាពផ្លាស់ប្តូរឌីជីថលស៊ីជម្រៅ ជាពិសេស​គឺសមត្ថភាពរៀបចំការបង្រៀន តាមអនឡាញ ធ្វើតេស្ត និងវាយតម្លៃដោយប្រើឧបករណ៍ឌីជីថល និងការយល់ដឹងអំពីសុវត្ថិភាព និងសន្តិសុខទិន្នន័យ។

ខេត្តបានរៀបចំវគ្គបណ្តុះបណ្តាល AI ដល់លោកអ្នកគ្រូជាង​ ៤០ពាន់នាក់ ជាជំហានដំបូងបានទទួលចំណេះដឹងទូទៅអំពី AI និងស្គាល់បច្ចេកវិជ្ជាមួយចំនួន៕ 

ប្រែ៖ សំណាង

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }