អានយ៉ាងប្តេជ្ញាចិត្តសម្រេចបានលទ្ធផលល្អបំផុតក្នុងការអនុវត្តកម្មវិធីគោលដៅជាតិ

នៅព្រឹកថ្ងៃទី៤ ខែធ្នូ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបត្តីភាពកិច្ចប្រជុំគណៈកម្មការណែនាំកម្មវិធីគោលដៅជាតិសម្រាប់ដំណាក់កាល ២០២១-២០២៥ ដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តក្នុងរយៈពេល ១១ ខែដើមឆ្នាំ និងតម្រង់ទិសភារកិច្ច និងដំណោះស្រាយដល់ចុងឆ្នាំ ២០២៥។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិ​ការ​ប្រជា​ជន​ខេត្តធ្វើអធិបតីភាពកិច្ចប្រជុំ

កម្មវិធីគោលដៅជាតិដំណាក់កាល ២០២១-២០២៥ អនុវត្តនៅលើភូមិសាស្ត្រខេត្ត រួមមានកម្មវិធីចំនួនបី គឺ៖ កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ កម្មវិធីគោលដៅ​​​ជាតិកសាងជនបទថ្មីនិងកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព។

ការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ខេត្ត​ទាំង​មូល​មានគោលដៅជាក់លាក់ ១៨/២១ គោល​ដៅទាំង​នេះជាចម្បងសម្រេចបានលើសផែនការដែលបានកំណត់​។ នៅគោលដៅមួយមិនទាន់​សម្រេចបាន​ធៀប​នឹង​ផែន​ការ និងគោលដៅ ២ មិនបានអនុវត្ត។

បន្ទាប់ពីការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្តនេះមានឃុំ សង្កាត់ និងតំបន់ពិសេសចំនួន ១០២។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តមានឃុំចំនួន ៦៩ សម្រេច​បានស្តង់ដារជនបទថ្មី ឃុំចំនួន ៩ សម្រេចបាន​ស្តង់ដារជនបទថ្មីលើកកម្ពស់ និងឃុំចំនួន ១ សម្រេច​បាន​ស្តង់ដារជនបទថ្មីគំរូ។

ក្រោយការ​ពិនិត្យ​មើលឡើងវិញ ខេត្តទាំងមូល​មាន​គ្រួសារ​ក្រី​​ក្រ​ចំនួន ១២.៧៣៦ គ្រួសារ ​ស្មើអត្រា ១,២៧% និង​គ្រួសារ​បៀតក្រីក្រ​ចំនួន ២៤.៦៨៧ គ្រួសារ ​ស្មើ​អត្រា ២,៤៦%។ ចំនួន​គ្រួសារ​ក្រីក្រ​​ជនជាតិ​ភាគតិច​សរុប ២.៨៦៩ គ្រួសារ ​ស្មើ​អត្រា ២,៩%។

អនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣ រហូតមកដល់បច្ចុប្បន្ន ខេត្តបញ្ចេញថវិកាជាង ២៦៦ ពាន់លានដុង សម្រេចបាន ៥០,២៨% និងបញ្ចេញថវិកាទុនបុព្វ​ហេតុ​​នៃកម្មវិធីនានាសម្រេចបាន ១៩,១៨% នៃផែន​ការ​​ទុន​បែងចែករបស់កម្មវិធី។ ជាចម្បង ការប្រគល់ និងការទទួលយកកម្មវិធីគោលដៅជាតិនៅលើភូមិសាស្ត្រ​ឃុំកំពុងដំណើរការ មានឃុំជាច្រើនបានទទួលគម្រោងពីឃុំ និងស្រុកមុនពេលរួមបញ្ចូល​បាន​ទាន់​ពេល​។ ប៉ុន្តែ នៅមានការលំបាកមួយចំនួនក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត។  

ថ្លែងមតិ​កិច្ចប្រជុំ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​​កម្មាធិការប្រជាជនខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ ផ្នែក និងមូលដ្ឋាននានា ដែលបានដោះស្រាយការលំបាកយ៉ាងសកម្ម និង​អនុវត្តសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន បើប្រៀបធៀបទៅនឹងសម័យប្រជុំការងារលើកមុន។

សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំ ២០២៥ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានណែនាំដល់មន្ទីរ ផ្នែកនិងមូលដ្ឋាន នានាឲ្យផ្តោត​លើ​ការខិតខំប្រឹងប្រែងអនុវត្តសម្រេចបានអត្រាខ្ពស់បំផុត និង​ត្រូវបញ្ចប់នូវមុនថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥។ មន្ទីរ ផ្នែក​ និងមូលដ្ឋាននានាត្រូវក្តាប់​ឲ្យបានច្បាស់​នៅការ​លំ​បាក​និងដោះស្រាយឲ្យបានទាន់ពេលវេលា ច្បាម​​ជាប់​ផែន​ការដែលបានចាត់តាំងឲ្យបានដិតដល់ និងរាយការណ៍លទ្ធផលជាប្រចាំទៅគណៈកម្មការណែនាំ

នៅឆ្នាំ ២០២៦ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យមន្ទីរ ផ្នែក និងមូលដ្ឋាននានាស្នើសុំយ៉ាងសកម្ម និងផ្តល់យោបល់ជាមុនលើការបែងចែកថវិកា ដើម្បីធានាបាននូវលទ្ធភាព​អាចអនុវត្តទៅបាន និងស្របតាមផែនការ

ប្រែ៖ សំណាង

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }