លោក Y Vinh Tor អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនាត្រួតពិនិត្យ និងធ្វើការនៅខេត្តអានយ៉ាង

ថ្ងៃទី ១០ ខែកញ្ញា គណៈប្រតិភូត្រួតពិនិត្យនៃក្រសួងជនជាតិ និងសាសនាដឹកនាំដោយលោក Y Vinh Tor សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា បានធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អំពីការអនុវត្តកិច្ចការសាសនា ជនជាតិ និងដំណើរការទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់។ លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូ។

លោក Y Vinh Tor អនុរដ្ឋមន្ត្រីក្រ​សួងជន​ជាតិ​និង​សាស​នា​ថ្លែងមតិក្នុងកិច្ចជួបធ្វើការ

រាយការណ៍ជូនគណៈប្រតិភូការងារ លោក យ៉ាញ់​ភុក ប្រធានមន្ទីរជនជាតិ និងសាសនាខេត្ត​អាន​យ៉ាង​ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខេត្តបានម្ចាស់ការផ្សព្វផ្សាយបណ្តាឯកសារច្បាប់​​ស្តីពីជនជាតិ ជំនឿ សាសនា ស្របតាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងជនជាតិ និងសាសនា។

ក្នុងដំណើរការរួមបញ្ចូលគ្នា និងអនុវត្ត​ទម្រង់​អាជ្ញា​ធរមូលដ្ឋានពីរថ្នាក់ ខេត្តបានកំណត់ថាការងារឃោសនាជាភារកិច្ចកំពូលដើម្បីបង្កើតការយល់ស្របខ្ពស់ក្នុងសង្គម ជាពិសេសគឺក្នុងជនរួមជាតិភាគតិច និង​ពុទ្ឋ​​សាសនិកជនសាសនា។ ខេត្ត​បាន​ផ្តោត​លើ​ការ​ពង្រីក​ទម្រង់គំរូជឿនលឿន​ក្នុង​សហគមន៍ ដោយ​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​វិនិយោគទៅ​លើ​ធនធាន​មនុស្ស។ 

នៅក្នុងកិច្ចជួបធ្វើការនេះ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានមានអនុសាសន៍ស្នើជាច្រើនដល់​​មជ្ឈិម។ ជាក់ស្តែងខេត្តបានស្នើដល់​គណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមឲ្យចេញសេចក្តីណែនាំក្នុងការបង្កើតគណៈកម្មការណែនាំកិច្ចការសាសនានៅថ្នាក់ខេត្ត និងឃុំឲ្យបានឆាប់។ ក្រសួង​ជនជាតិ និង​សាសនាគាំទ្រ​ដល់​ការ​កសាង​មូលដ្ឋាន​ទិន្នន័យ និង​ផ្សព្វផ្សាយ​កម្មវិធី​បណ្តុះបណ្តាល ​បំពាក់បំប៉នស៊ីជម្រៅ អំពី​​ជំនឿ ​សាសនា​ដល់​កម្មាភិបាល។ ការស្នើទាំងនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រង ការព្យាករណ៍ និងការណែនាំអំពីនយោបាយជាដើម។

អានយ៉ាងគឺជាខេត្តមួយមានភូមិសាស្ត្រនិងសង្គមពិសេស។ បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្តនេះមានផ្ទៃដីជិត ១០.០០០ គីឡូម៉ែត្រក្រឡា និងប្រជាជនជិត ៥ លាននាក់ ក្នុងនោះជនជាតិភាគតិចប្រហែលជា ១១,១១%

ខេត្ត​ក៏​ជា​កន្លែងមានជីវភាព​រស់​នៅមានជំនឿ ​សាសនា​ដ៏​សម្បូរ​បែប ជាមួយនឹងសាសនា​ចំនួន ១៤ បានទទួល​ស្គាល់ និង​មាន​អ្នក​កាន់សាសនា​ជាង ២,១ លាន​នាក់។ បណ្តាអង្គការសាសនា និងជនរួម​ជាតិ​កាន់​សាសនាចូលរួមការងារសង្គមនិងកសាងជីវភាពវប្បធម៌ថ្មី​យ៉ាងសកម្ម និងរួមចំណែករក្សាសន្តិសុខនយោបាយ និងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ។

បញ្ចប់កិច្ចជួបធ្វើការ លោក Y Vinh Tor អនុរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការហការយ៉ាងហ្មត់ចត់ និងមានបែបបទ​របស់មន្ទីរ​ ផ្នែក និងមូលដ្ឋាននានាក្នុងការត្រៀមទទួល ក៏ដូច​ជា​ការរាយការណ៍ទាំងស្រុងនូវខ្លឹមសារពាក់ព័ន្ធ។ 

ផ្អែកលើមូលដ្ឋានមតិយោបល់ លោក Y Vinh Tor អនុរដ្ឋមន្ត្រី បានស្នើមូលដ្ឋានឲ្យមាន​មតិ​យោបល់​បន្ត​ទៀត ជាពិសេសសង្កត់ធ្ងន់លើលទ្ធផលលេចធ្លោ គុណសម្បត្តិ ក៏ដូចជា ការលំបាកក្នុងដំណើរអនុវត្ត​ទម្រង់​អាជ្ញាធរមូលដ្ឋានពីរថ្នាក់ ធ្វើមជ្ឈការ វិមជ្ឈការ និងរៀបចំអនុវត្តកម្មវិធីសំខាន់ៗ។

លោក Y Vinh Tor អនុរដ្ឋមន្ត្រី បានស្នើឲ្យអនុវត្ត​ព្រមៗគ្នាគោលនយោបាយជនជាតិ បន្ទាប់ពីការរៀបចំឡើងវិញ។ ខេត្ត​ពិនិត្យ​ជា​បន្ទាន់ និង​ស្នើ​ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​ចេញ​សេចក្តី​សម្រេច​បង្រួបបង្រួម​ការ​បែង​ចែក​ធនធាន ជាពិសេសគឺ​ទុន​វិនិយោគ។

មុននេះ គណៈប្រតិភូបានត្រួតពិនិត្យជាក់​ស្តែង​នៅ​​ឃុំអានគឺ និងទ្រីតូន ដើម្បីក្តាប់ស្ថានភា​ពអនុវត្តការងារជនជាតិ សាសនា បន្ទាប់ពីដំណើរទម្រង់​អាជ្ញាធរ​មូលដ្ឋានពីរថ្នាក់៕

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }